|
រម្មណីដ្ឋាននានានៅខេត្ត Kien Giang (ivivu.com) |
Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់មកពីប្រទេស
និងដំបន់ដែនដីនៅគ្រប់ទិសទីលើពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសា
ខ្មែរទទួលបានសំបុត្រចំនួន២ពីមិត្តអ្នកស្ដាប់នៅរាជធានីភ្នំពេញ។ ក្នុងនោះមិត្ត
សុវណ្ណានៅភ្នំពេញបានសសេរថា ខ្ញុំបានដឹងថាក្នុងប៉ុន្មានឆ្នាំកន្លងទៅភ្ញៀវ
ទេសចរណ៍កម្ពុជាបានជ្រើសរើសវៀតណាមជាកន្លែងមកដល់ល្អអស្ចារ្សមួយ។
ខេត្ត Kien Giang ជាប់ជាមួយខេត្តកំពត(កម្ពុជា)នាពេលកន្លងទៅបានទាក់ទាញ
ភ្ញៀវទេសចរណ៍កម្ពុជាជាច្រើនកុះករ។ ខ្ញុំចង់ស្វែងយល់បន្ថែមអំពីបណ្ដារម្មណីដ្ឋាន
នៅទីនេះ។ ក្នុងនាទីប្រអប់សំបុត្រពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីរម្មណីដ្ឋាន
នានានៅខេត្ត Kien Giang។
លោកអ្នកនាងជាទីមេត្រី!
រម្មណីដ្ឋានជាច្រើនដ៏ល្បីឈ្មោះដូចជាកោះ Hon Chong, Hon Trem, Nam Du,
Phu Quoc ឬភ្នំ Moso ព្រៃ U Minh Thuong ជាដើមបានធ្វើឡើងខេត្ត Kien Giang មួយ
ដ៏សម្បូរបែបនិងពហុបែប ដោយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករមក
ទស្សនា។ ហេតុនេះហើយខេត្ត Kien Giang បានកសាងដំបន់ទេសចរណ៍ស្នូលចំនួន
៤របស់ខេត្តសំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងការពារបរិស្ថានអភិវដ្ឍន៍
សេដ្ឋកិច្ចរួមមាន៖ Phu Quoc ដំបន់ Ha Tien-Kien Luong ដំបន់ U Minh Thuong ដំបន់
ទីក្រុង Rach Gia និងដំបន់ជុំវិញ។
ទោះបីជាបានទស្សនាកោះជាច្រើនក្តី ប៉ុន្តែលោក Vu Quoc Phong ភ្ញៀវទេសចរណ៍
មកទស្សនាប្រជុំកោះ Nam Du បានចាត់ទុកថានៅកន្លែងនេះជាទីរហោស្ថានណាស់
ដោយមានកន្លែងហែលទឹកជាច្រើននិងជួរដើមដូងដ៏ខ្ពស់។ លោក Vu Quoc Phong បានចែករំលែកថា៖
“បើនិយាយអំពីទេសចរណ៍នោះ កោះ Hon Mau ជាកន្លែងស្អាតបំផុត ពីមុនមក
គ្មានកន្លែងណាស្អាតប្រដូចឡើយ។ បើមិនទាន់មកដល់ Hon Mau គឺមិនទាន់ទៅដល់
ប្រជុំកោះ Nam Du ឡើយ។ កន្លែងហែលទឹករហោស្ថានគឺមានកន្លែងហែលទឹក Hai Ba
Dap និង Hon Dung។ រីឯចង់ទស្សនាទេសភាពនៅជុំវិញគឺយើងឡើងស៊ើនសមុទ្រ នៅ
ទីនោះអាចទស្សនាកោះទាំង២១នៅជុំវិញ។”
យល់ដឹងអំពីសក្ដានុភាពនិងឧត្តមភាពអភិវឌ្ឍន៍ទេសចរណ៍នោះ ក្នុងប៉ុន្មានឆ្នាំ
កន្លងទៅ Kien Giang បានមានគោលការណ៍និងដំណោះស្រាយជាច្រើនសំដៅជំរុញ
អភិវឌ្ឍន៍ទេសចរណ៍។ ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានសំរេចចិត្ត
ជ្រើសរើស Kien Giang ជាកន្លែងរៀបចំឆ្នាំទេសចរណ៍ជាតិ២០១៦។
តាមលោក Huynh Quang Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quoc
ខេត្ត Kien Giang ថា នាបច្ចុប្បន្ន Phu Quoc មានប្រជុំកោះចំនួន២គឺ An Thoi, Tho Chau ជា
ដំបន់ល្អសំរាប់អភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រដូចជាទស្សនា ហែលទឹកសំរាកលំហែ
កាយ។ កន្លែងនេះបានក្លាយទៅជាថានសួរគ៌ក្នុងកែវភ្នែកភ្ញៀវទេសចរណ៍។ លោក Huynh
Quang Hung បាននិយាយថា៖
“ត្រូវនិយាយថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅស្រុកកោះ Phu Quoc បានមានការអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា ពិសេសគឺអភិវឌ្ឍន៍ទេសចរណ៍ ជាកន្លែងមកដល់គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។ ព្យាករណ៍ថា ភ្ញៀវទេសចរណ៍មកដល់ Phu Quoc ក្នុង
ឆ្នាំនេះទទួលបានប្រមាណ៨៥០ពាន់នាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិស្រូបយក
៣៥%។ ហេតុនេះហើយដើម្បីកសាង Phu Quoc ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍
សំរាកលំហែកាយមានចរិតក្នុងដំបន់និងអន្តរជាតិនោះ យើងខ្ញុំបានយល់ដឹងច្បាស់ជា
អំពីបញ្ហាបរិស្ថាន។”
ដោយត្រូវបានប្រៀបជាផ្នែកឧស្សាហកម្មគ្មានផ្សែង-ទេសចរណ៍បានរួមចំណែក
សំខាន់ទៅលើកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រធានាសុខុមាលភាពសង្គមក៏ដូច
ជាអភិរក្សនិងពង្រីកនូវតំលៃវប្បធម៍។ ហេតុនេះហើយទេសចរណ៍កំពុងក្លាយទៅជា
ផ្នែកសេដ្ឋកិច្ចមុខព្រួញនាំ Kien Giang អភិវដ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតក្នុងដំណើរការ
សមាហរណកម្ម។ ក្នុងនោះការអភិវឌ្ឍន៍ទេសចរណ៍សមុទ្រជាចំណុចស្នូលរបស់ខេត្ត
នាពេលខាងមុខ។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថាបណ្ដាមិត្តនឹងមានឱកាសមកទស្សនាខេត្ត Kien Giang នាពេលខាងមុខ។
យើងខ្ញុំសង្ឃឹមថាបណ្ដាមិត្តអាចចែករំលែកអំពីការចាប់អារម្មណ៍របស់ខ្លួនខណៈពេល
មកទស្សនានៅទីនេះក៏ដូចជាគ្រប់ទីកន្លែងនៅវៀតណាមតាមរយៈអស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសាខ្មី វិទ្យុសម្លេងវៀតណាមលេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ email: khmervov5@yahoo.com.vn. លោកអ្នកនាងអាចស្តាប់នាទីនេះលើ
គេហទំព័ណ៍៖ www.vovworld.vn។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕