វប្បធម៌ជនជាតិ H’Mong នៅតំបន់ពាយ៍ព្យវៀតណាម

លោកអ្ននាងជាទីមេត្រី!

ក្នុងសប្តាហ៍កន្លងទៅកណាស់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាម
ទទួលបានសំបុត្រទូរសព្ទនិង email ចំនួន ១៣៩ របស់មិត្តអ្នាកស្តាប់មកពីប្រទេស
ចំនួន ២៧។ ក្នុង សំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសារខ្មែរ មិត្ត រោមចាង នៅរាជ
ធានីភ្នំពេញ និងមិត្តអ្នកស្តាប់ មួយចំនួនទៀតបានសម្តែងគោលបំណងចង់ស្វែង
យល់អំពីវប្បធម៌របស់ជនជាតិភាគកិច្ច មួយចំនួននៅវៀតណាម។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូម ឧទ្ទេសនាមជាមួយអស់លោកអ្នកអំពី
វប្បធម៌ជនជាតិ H’Mong នៅតំបន់ពាយ៍ព្យវៀតណាម។ 

មិត្តរោមចាងនិងអស់លោកអ្នកជាទីមេត្រី!

ជនជាតិ H’Mong ជាជនជាតិភាគតិច ១ ក្នុងក្រុមជនជាតិចំនួន ៥ ដែលមានចំនួន
ប្រជាជនជា ច្រើនកុះនៅវៀតណាម។ ជនជាតិ H’Mong មានច្រើនក្រុមតូចៗ ដូច
ជា៖ H’Mong ស H’Mong ខ្មៅ H’Mong ក្រហម និង H’Mong ខៀវ ជាដើម ។ល។ ចំណុចលេចធ្លោក្នុងវប្បធម៌ នៃជនជាតិ H’Mong គឺ សំលៀកបំពាក់។ សំលៀកបំពាក់
របស់នារី H’Mong មានព័ណ៍សារវន្ត គឺ ខៀវ ក្រហម ស និងលឿង។ គ្រឿងអលំង្ការ
ធ្វើដោយប្រាក់រួមមានក្រវិល កងក និងកងដៃ ។ សំលៀកបំពាក់របស់បុរស H’Mong រួមមានខាវអាវវែងតែប៉ុណ្ណោះ។

វប្បធម៌ជនជាតិ H’Mong នៅតំបន់ពាយ៍ព្យវៀតណាម - ảnh 1
Image: Internet


តាមរយៈសំលៀកបំពាក់របស់អ្នក H’Mong គេអាចដឹងថា៖ អ្នកនេះគឺចំណុះក្រុម
H’Mong ណា។ ចំពោះអ្នក H’Mong ក្រហម ដែលរស់នៅនៅស្រុក Muong Cha ខេត្ត
 Dien Bien នោះ កន្សែងក្បាលរបស់នារីជាចំណុចពិសេស។ បងស្រី Sung A Thua
ជនជាតិ H’Mong ក្រហម បានឲ្យដឹងថា៖ “កន្សែងនេះត្រូវបានធ្វើដោយសក់របស់ខ្លួន។ កន្លែងក្បាលត្រូវបានហៅថា៖ Pla-hau។ ទៅទីកន្លែងណាក៍ត្រូវពាក់ Pla-hau ដែរ។”

វប្បធម៌ជនជាតិ H’Mong នៅតំបន់ពាយ៍ព្យវៀតណាម - ảnh 2
កន្លែងក្បាលត្រូវបានហៅថា៖ Pla-hau។ (Image: Internet)


អ្នក H’Mong មានទឹកចិត្តស្រឡាញ់កកក្តៅចំពោះភ្ញៀវណាស់។ ពេលភ្ញៀវមកលេង
គ្រួសារ ភ្ញៀវត្រូវបានទទួលដោយម្ចាស់ផ្ទះ ដែលជាបុរស់។ ភ្ញៀវនឹងហូបបាយជាមួយ
គ្រួសារ។ ក្នុង ស្ពកបាយមិនអាចខ្វះបានស្រាពោត សាច់មាន់ ពិសេសគឺជើងមាន់។ អធិប្បាយអំពីប្រការ នេះ បង Sung A Pao ឲ្យដឹងថា៖ 
“ជើងមាន់ខាងឆ្វេងគឺជាមិត្តរូបរបស់ម្ចាស់ផ្ទះ។ ជើងខាងស្តាំសំរាប់ភ្ញៀវ។ ជើងទាំង ២
ទាំង ២ នេះ ដែលបានដាក់លើចាន ១ មានន័យថា៖ ម្ចាស់ផ្ទះមានទឹកចិត្តស្រឡាញ់
កកក្តៅចំពោះភ្ញៀវ និងភ្ញៀវមានទឹកចិត្តសប្បាយពេញចិត្តចំពោះម្ចាស់ផ្ទះទៅវិញ”

មិត្តរោមចាងនិងមិត្តអ្នកស្តាប់ជាទីមេត្រី!

សង្ឃឹមថា៖ មិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមថា៖ បន្ត
ទទួលសំបុត្រនិងការរួមមតិរបស់មិត្ត។ សូមធ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ នៃកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រងហាណូយ ឬ Email: vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ