ស្រាបៀបាយដំណើបរបស់ជនជាតិ Ha Nhi

Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេងវៀត
ណាមទទួលបានសំបុត្រ Email និងទូរសព្ទ ចំនួន២២៧ របស់មិត្តអ្នកស្តាប់មកពីប្រទេស
ចំនួន២៨លើសកលលោក ។ក្នុងនោះមានសំបុត្ររបស់លោក Nguyen Van Den មកពី
ខេត្ត Dong Nai ភាគខាងត្បូងវៀតណាមមិត្ត​​ សូប្រាជ នៅរាជធានីភ្នំពេញកម្ពុជា។ តាម
សំណូមពររបស់មិត្ត សូប្រាជ។ក្នុងនាទីប្រអប់សំបុតមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូម
ឧទ្ទេសនាមជាមួយអស់លោកអ្នកអំពី​ស្រាបៀបាយដំណើបរបស់ជនជាតិ​ Ha Nhi
(ឬស្រាបៀ Ha Nhi ) ឃុំY Ty ស្រុក Bat Xat ខេត្ត Lao Caiភាគខាងជើងវៀតណាម។

ស្រាបៀបាយដំណើបរបស់ជនជាតិ Ha Nhi - ảnh 1
វាលស្រែកាំជណ្តើរនៅឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai (Imgae: VOV Online)

ឃុំ Y Ty របស់ជន Dao Ha Nhiគឺស្ថិតនៅតាមដំបន់ជ្រលង១។ ឃុំ Y Ty កាន់តែមាន
ភាពរ៉ូមែនទិចពេលដែលគយគន់ ស្រូវគាំដំណើបលឿងទុំ លើ ស្រែជណ្តើរកំពុងឈាន
ចូលរដូវប្រមូលផលនា ប៉ុន្មានថ្ងៃនេះ  ។មកដល់ឃុំ Y Ty ពេលនេះភ្ញៀវទេសចរមិន
ត្រឹមតែបានគយគន់ទេសភាពគួរឲ្យចាប់ចិត្តនេះប៉ុណ្ណោះទេថែមទាំងបានភ្លក់រស
ជាតិស្រាបៀបាយដំណើបជាផិលិតផលពិសេស១របស់អ្នកដំបន់នេះទៀតផង។នេះជាស្រាបៀឡើងតំបែពីបាយដំណើប។បានជាវាមានក្លិនពិដោរដ៍ឈ្ងុយឈ្ងប់
នៃអង្ករដំណើប។ បង Giang Pu Vu ជាអ្នកឃុំ ១ នាក់ដែលជានិច្ចកាលកែច្នៃគ្រឿង
ភេសជ្ជះពិសេសនេះអោ​យដឹងថា៖

“ដើម្បីផលិតបានផលិតផលស្រាបៀ Ha Nhi​  ដំបូងបង្អស់យើងត្រូវត្រាំអង្ករក្នុងរយះ
ពេលពី២ដល់៣ម៉ោង។និងអង្ករដែលខ្ញុំជានិច្ចកាលប្រើសំរាប់ផលិតស្រាបៀជាអង្ករ
បាយដំណើបស។ក្រោយពីត្រាំរួចហើយ អង្ករត្រូវបានដាំទៅជាបាយ  “។

ស្រាបៀបាយដំណើបរបស់ជនជាតិ Ha Nhi - ảnh 2
ជនជាតិ  Ha Nhi ទទួលទានស្រាបៀបាយដំណើប។ (Image: Phapluat.com)


អធិប្បាយអំពីឈ្មោះនៃគ្រឿងភេសជ្ជះនេះបង  Vuអោយដឹងថា៖

“ក្រោយពីដាំបាយរួចហើយខ្ញុំលាងជាថ្មីម្តងទៀត។ បន្ទាប់នោះឲ្យផ្អបតំបែ ក្នុង
រយះពេលពី៣ដល់៤ថ្ងៃ។ដោយសារស្រានេះមានហ្កាសនិងជាផលិតផលរបស់
ដំបន់បានជាយកឈ្មោះថា ស្រាបៀ Ha Nhi “។

មិត្ត សូប្រាជនិងលោកអ្នកនាងជាទីមេត្រី!

​​​​​​​​​​​​​សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួល
បានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជា
ភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាម​លេខ
៤៥​ Ba Trieu Ha Noi ឬ email:VOV5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយ
ត្រូវបានផ្សាយឡើងវិញនៅទំព័រ: www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ