លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រមួយចំនួនមកពីប្រទេសច្រើនលើទូទាំងពិ
ភពលោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣
ពី មិត្ត វណ្ណៈ មិត្ត វុទ្ធី មកពីរាជធានីភ្នំពេញ កម្ពុជា និងមិត្តចន្ថាមកពីក្រុងហាណូយ
។សូមអគុណមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមក កម្មវិធីរបស់យើងខ្ញុំ។ក្នុងនាទីប្រ
អប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមអំពីផ្កាដីតាម
សំណូមពររបស់មិត្តអ្នកស្តាប់មួយចំនួន។
|
ផ្កាដីដ៏ស្រស់ស្អាត |
“ចម្លែកណាស់និងគួរឲ្យចាប់អារម្មណ៍មែនទែន។ ធ្វើម៉េចពួកម៉ាកអាចសូន
បានផ្កា ស្អាតដូច្នេះ។ ប្រសិនបើគ្រាន់តែគយគន់នោះ មិនអាចស្មានថា ផ្កាចម្រុះ
ព័ណ៍នេះអាចធ្វើឡើងពីដីសោះ។ នាងខ្ញុំជក់ចិត្តនឹងប្រភេទផ្កានេះណាស់”។
នេះជាការចែករំលែករបស់មិត្តចន្ថា និស្សិតកម្ពុជាមួយរូបកំពុងសិក្សារៀនសូត្រ
នៅទីក្រុងហាណូយ។ មិត្តចន្ថាកំពុងនិយាយអំពីផ្កាមួយប្រភេទមានឈ្មោះថា ផ្កាដី។
តាំងពីមុនមក យើងគ្រាន់តែស្គាល់ដល់ដីសម្រាប់សូនគ្រឿងភាជន៍ ថូផ្កាឬចានស្អាត
ៗតែប៉ុណ្ណោះ។ តាមនោះ មនុស្សគ្រប់រូបនឹងមានការផ្ញាក់ផ្អើលនៅពេលឃើញផ្កាដី
ដ៏ទន់ភ្លន់និងមានព័ណ៍ធម្មជាតិ ជាពិសេសប្រភេទផ្កានេះទុកបានយូរណាស់។ផ្កាដី
មានប្រភពពីប្រទេសជប៉ុនហើយបានរចនាដោយសារជាតិជ្រាយដែលក៏បានយកពី
ជប៉ុនឬថៃផងដែរ។ និយាយអំពីប្រភេទសិល្បៈនេះ អ្នកស្រី Huong Lan ម្ចាស់ហាងផ្កា
ដីមួយនៅវិថី Yen Phu ទីក្រុងហាណូយបានចែករំលែកថា៖
“ពេលនៅជានិស្សិត ខ្ញុំបានទៅលក់ផ្កាឲ្យហាងផ្កាដីមួយនៅខ័ណ្ឌ Cau Giay
ហើយខ្ញុំជក់ចិត្តណាស់ចំពោះប្រភេទផ្កាស្អាតនេះ។ ខ្ញុំបានសូមម្ចាស់ហាង បង្រៀន
របៀបធ្វើ។ ទន្ទឹមជាមួយគ្នានោះ ខ្ញុំក៏បានស្រាវជ្រាវបានរូបមន្តធ្វើផ្កាដី មួយចំនួន។
សូនផ្កាក៏ជាសិល្បៈមួយដែរ។ ដើម្បីធ្វើឲ្យដូចផ្កាពិតពីរូបរាងទៅ ដល់ព័ណ៍ធម្មជាតិ
គឺទងផ្កា ត្របក់និងលំអងផ្កា គឺត្រូវទាមទារឲ្យជាងធ្វើត្រូវមានការច្នៃ ប្រឌិតនិងមាន
តែងការសង្កេតមើលយ៉ាងម៉ត់ចត់ទៀតផង”។
លោកអ្នកនាងជាទីមេត្រី! ដើម្បីផលិតបានផ្កាដីដ៏ស្រស់ស្អាតគឺត្រូវឆ្លងកាត់
ច្រើនដំណាក់កាល។ ដីឥដ្ឋត្រូវច្របល់ឲ្យមត់ កិនឲ្យស្តើងទើបចាក់ចូលពុម្ភ ។
អាស្រ័យទៅលើរូបផ្កា និងស្លឹកខុសគ្នា នឹងមានពុម្ភដោយឡែកដែរ។ ផ្កាដីត្រូវ បាន
ធ្វើដោយដៃពីប្រភេទ ដីឥដ្ឋពិសេស អាចស្ងួចដោយខ្លួនឯងមិនចាំបាច់ដុត ទេ
ហើយទុកបានយូរទៀត។ ទោះបីជាមានពុម្ភសម្រាប់រចនារូបរាងផ្កាក៏ដោយ ប៉ុន្តែ
អ្នកធ្វើត្រូវមានការប៉ិនប្រសបប្រើដៃមូរ ពត់យ៉ាងលំអិត។ ពិបាកយ៉ាងដូច្នេះ បាន
ទាក់ទាញអារម្មណ៍មិត្តចិន្ថាចូលចិត្តរៀនធ្វើផ្កានេះដើម្បីឧទ្ទេស នាមជាមួយមិត្ត
ភក្កិនៅកម្ពុជា។មិត្តចិន្ថា ចែករំលែកថា៖
“នាងខ្ញុំបានស្គាល់ដល់ផ្កាដីដោយបានមិត្តជូនកាដូថ្ងៃខួបកំណើត។ នាង
ខ្ញុំនឹងយកផ្កានេះមកកម្ពុជាដើម្បីឧទ្ទេសនាមជាមួយមិត្តភក្កិ។ មានពេលទំនេ
នាងខ្ញុំនឹងរៀនធ្វើផ្កាដីនេះ ដើម្បីបើកហាងផ្កាមួយ។ នៅកម្ពុជា ផ្កាស្រស់ៗគឺថ្លៃ
ណាស់ ហោយតែងនាំចូលពីទីក្រុង Da Lat វៀតណាម។ ផ្កាដីស្អាតនិងទុក
បានយូរ។ នាងខ្ញុំចូលចិត្តណាស់”។
លោកអ្នកនាងជាទីមេត្រី។ ដោយមានគុណភាពស្អាតដូចផ្កាពិតនិងមាន
តម្លៃថោក ផ្កាដីបានធ្វើឲ្យមនុស្សគ្រប់រូបនិយមចូលចិត្ត។សង្ឃឹមថា មិត្តទាំង
អស់គ្នានឹងបានគយគន់ប្រភេទផ្កាដ៏ស្រស់ស្អាតនេះនៅស្រុកកំណើតរបស់ខ្លួន។
ប្រសិនបើមិត្តអ្នកស្តាប់យកចិត្តទុកដាក់នឹងប្រធានបទនេះ ឬចង់ស្គាល់បន្ថែម
នោះ មិត្តអាចផ្ញើរសំបុត្រនិង Comment មកយើងខ្ញុំតាមអាស័យដ្ឋាន៖កម្មវិធី
ផ្សាយជាភា សាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀត
ណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយឬ email: vov5khmer@yahoo.com.
vn។លោកអ្នក នាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយ
ជាភាសាខ្មែរ លើគេហទំព័រwww.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំ
សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕