|
ជនជាតិ Bo Y រក្សាអត្តសញ្ញាណវប្បធម៍ |
Vovworld-ជនជាតិ Bo Y ស្នាក់នៅដំបន់ព្រៃភ្នំខ្ពស់ក្នុងផ្ទះ៣ល្វែងមានដំបូល
មានរាងការ៉េចំនួន២នៅខាងមុខជាសំយាបផ្ទះដែលបានសាងសង់ដោយវត្ថុធាតុ
ដើមរឹងមាំដូចជាឈើព្រៃឬឬស្សីដំបូលប្រក់ស្មៅឬក្បឿង។ ផ្ទះមានទ្វារទ្រូងមួយ
ចូលទៅល្បែងកណ្ដាល ទ្វារតូចមួយទៀតនៅម្ខាងដើម្បីចូលល្វែងចង្ក្រាននិងបង្អួច
២។ លោក Ngu Khoi Phuong អ្នកជំនាញការស្រាវជ្រាវអំពីវប្បធម៍ជនជាតិ Bo Y បាន
ឲ្យដឹងថា៖
“គោលការណ៍នៅពេលសង់ផ្ទះគឺល្វែងទទឹងគឺបណ្ដោយត្រូវជាលេខរាយ ជា
លេខរាយដែររាប់ទាំងកំពស់នៃសសរ។ គេនិយមសង់ផ្ទះ២ជាន់ ជាន់ទាបដើម្បី
មនុស្សស្នាក់នៅ ឡៅតឿដើម្បីផ្ទុកស្បៀងអាហារ។ លើតុសក្ការៈបូជាមិនបានរៀប
បន្ទះក្ដារបិទជាប់ឡើយ។”
ចំពោះជនរួមជាតិ Bo y នោះ ទំនៀមទំលាប់រៀបអាពាហ៍-ពិពាហ៍ដោយមានពិធី
ការពោពេញទៅដោយអត្តសញ្ញាណវប្បធម៍របស់ជនជាតិជានិច្ចកាលបានគោរពនិង
រក្សាដល់បច្ចុប្បន្ន។ មុននេះជនជាតិ Bo Y មានទំលាប់រៀបការអ្នកក្នុងជនជាតិដូចគ្នា។
ក្រោយនេះទម្លាប់នេះបានលុបចោលកំលោះក្រមុំបានជ្រើសរើសប្តីប្រពន្ធនៅជនជាតិ
ផ្សេងៗដោយសេរី។ ពិធីរៀបអាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Bo Y បានដំណើរការ
តាមជំហានចំនួន៣។ លោក Ngu Khoi Phuong បានឲ្យដឹងថា៖
“ដំបូងបង្អស់គ្រួសារកូនកំលោះត្រូវជ្រើសរើសនារី២នាក់ឧស្សាហ៍ព្យាយាមមាន
កូនចៅពេញលេញមកគ្រួសារកូនក្រមុំសួរគេយល់ព្រមឲ្យកូនស្រីរៀបការដែរឬទេ។
ប្រសិនបើគ្រួសារកូនក្រមុំយល់ព្រមគឺគ្រួសារកូនកំលោះនឹងពឹងបុរស២នាក់ធ្វើជាមេ
អណ្ដើតមកនិយាយស្ដីនិងទទួលការទាយជំនូនរបស់គ្រួសារកូនក្រមុំ។ បន្ទាប់នោះ
គ្រួសារកូនកំលោះនឹងត្រៀមរៀបចំនិងមកគ្រួសារកូនក្រមុំរាយការណ៍ថ្ងៃអាពាហ៍-
ពិពាហ៍។”
ចំពោះជនជាតិ Bo y នោះ តួនាទីរបស់មេអណ្ដើតត្រូវបានគោរពរាប់ងាន។នោះជា
អ្នកមានគិត្យានុភាពយល់ដឹងពិធីការចេះឆ្លើយឆ្លងដោយចង្វាក់ចម្រៀង។
“ក្នុងទិវាអាពាហ៍-ពិពាហ៍ យកជំនូនទៅគ្រួសារកូនក្រមុំរួមជាមួយសត្វជ្រូក១ក្បាល
ដើម្បីគ្រួសារកូនក្រមុំទទួលភ្ញៀវ។ ពេលមកដល់គ្រួសារកូនក្រមុំ គេយកកៅអីមួយដាក់
នៅមុខផ្ទះដាក់ស្រា៤ចាន។ ពេលនោះគ្រួសារកូនក្រមុំនឹងសំណូមពរមេអន្ដើតត្រូវច្រៀង
ក្នុងគ្រួសារច្រៀងសួរប្រការអ្វីគឺក្រុមខាងកូនកំលោះត្រូវច្រៀងឆ្លើយឆ្លងបាន អ្នកណា
ច្រៀងមិនបានគឺត្រូវផឹកស្រា៤ចាន់ឲ្យអស់ទើបបានចូលផ្តះ។”
សម្លៀកបំពាក់របស់ជនរួមជាតិ Bo Y មានប្រភេទនិងក្បូរក្បាច់វិចិត្រសិល្បៈដោយ
ឡែក។បុរសបានស្លៀកពាក់អាវករដេរជាយ អាវខ្លី៤ផ្ទាំង ខោជ្រលក់ព័ណ៌ធ្លាយដោយ
ក្រណាត់ត្បាញដោយខ្លួនឯង។ នារី Bo Y សក់វែងចង់ជុំវិញក្បាលឬពាក់កន្សែងមានតុប
តែងក្បូរក្បាច់លើក្បាល។ នារី Bo Y ស្លៀកពាក់អាវខ្លី៥ផ្ទាំង។ អ្នកស្រីChu Thi Dung ជន
ជាតិ Bo Y បានឲ្យដឹងថា លើដៃអាវរបស់នារី Bo Y ជានិច្ចកាលមានរូបស្គរសំរិទ្ធរបស់
ប្រជាជាតិវៀតណាមដែលបានពុម្ភដោយវិធានការបុរាណមិនត្រូវលាយបាត់ពេលបោក។
“រូបស្គរត្រូវបានពុម្ភមុនបង្អស់លើអាវនិងត្រូវបិទជិតដើម្បីលេចព័ណ៌។ លើសំពត
បានត្បាញក្បូរក្បាច់។ សម្លៀកបំពាក់នោះបានស្លៀកពាក់ពេលអាពាហ៍-ពិពាហ៍បុណ្យ
សព។ ដេរអស់រយៈពេលជិត១ឆ្នាំទើបរួចរាល់សម្លៀកបំពាក់១ស្រាប់ដោយសារវត្ថុធាតុ
ដើមត្រូវបានជ្រើសរើសដ៏ម៉ត់ចត់។”
ដើម្បីរក្សាអត្តសញ្ញាណដោយឡែករបស់ជនជាតិ Bo Y ខេត្ត Ha Giang បានមាន
គំរោងការណ៍ស្រាវជ្រៅសម្រាំងអំពីវប្បធម៍ប្រពៃណីរបស់ជនរួមជាតិ Bo Y។ ទន្ទឹមនឹង
នោះជនចាស់ជរា Bo Y ក៏បើកថ្នាក់រៀនអប់រំប្រពៃណី ចំណុចវប្បធម៍ល្អប្រសើររបស់
ជនជាតិសំរាប់យុវជនកុមារជំទង់ នេះនឹងជាជំនាន់រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៍
ជនជាតិ Bo Y នាពេលអនាគត៕