ជនជាតិ Nung ច្រៀងចម្រៀងប្រជាប្រិយ
TO TUAN -  
(VOVworld)-ច្រៀងបទចម្រៀងប្រជាប្រិយជាលក្ខណៈវប្បធម៌មួយ ក្នុងចំណោម
លក្ខណៈវប្បធម៌ល្អស្អាតរបស់ជនជាតិ Nung។ តាំងពីយូរណាស់មកហើយ ជន
ជាតិ Nung បានចាត់ទុកចម្រៀងប្រជាប្រិយជាមធ្យោបាយជួបប្រាស្រ័យទាក់ទង
ជាមួយគ្នា។ តាមទស្សនាទានរបស់ជនជាតិ Nung គឺច្រៀងចម្រៀងប្រជាបិ្រយ
ជាការបង្ហាញមនោសញ្ចេតនិងទឹកចិត្ត របស់ខ្លួនចំពោះមនុស្សដទៃ។
|
ជនជាតិ Nung កំពុងច្រៀងចម្រៀងប្រភេទ Sli |
ជនជាតិ Nung រស់នៅភាគច្រើននៅតំបន់ព្រៃភ្នំដែលជិតស្និទ្ធជាមួយធម្ម
ជាតិ។នេះជាបរិយាការដ៏ល្អបំផុតសម្រាប់ជនជាតិនេះអភិរក្សនិងរក្សាបាននូវ
តម្លៃវប្បធម៌ដ៏វិសេសវិសាលក្នុងនោះមានចង្វាក់ចម្រៀងប្រជាបិ្រយ Nung។ ចង្វាក់
ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung បានបង្កើតឡើងតាមរយៈដំណើរ ពលកម្ម
និងពីជីវភាពរស់នៅប្រចាំថ្ងៃ តាមនោះពាក្យពេជ្រគឺសាមញ្ញហើយសម្តែង ឡើងនូវ
អារម្មណ៍និងមនោសញ្ចេតនារបស់ប្រជាជន។ ចម្រៀងប្រជាប្រិយរបស់ ជនជាតិ
Nung មានច្រើនប្រភេទ ដូចជា ច្រៀងសាសងគ្នា ច្រៀង Sli ជួបប្រា ស្រ័យ និង
ច្រៀងដំណាលរឿងជាដើម។ហើយជនជាតិ Nung តំបន់ ដូចជា Nung Din, Nung
An, Nung Chao ឬ Nung Phan Slinh តែងតែមានរបៀបច្រៀងដោយ ឡែករបស់ខ្លួន
ដែរ។ លោក Nung Phan Sin ជនជាតិ Nung បានឲ្យដឹងថា៖
“ពាក្យពេជ្រក្នុងបទចម្រៀងប្រជាប្រិយគឺមានតម្លៃអប់រំខ្ពស់និងបានមរតកពី
ជំនាន់មួយទៅជំនាន់មួយ។រូបខ្ញុំផ្ទាល់មិនទទួលបានការបង្រៀនទេ គ្រាន់តែស្តាប់
ជីដូនជីតាច្រៀងនៅក្នុងពិធីបុណ្យនានាហើយត្រាប់តាមប៉ុណ្ណោះ។ ពាក្យពេជ្រក្នុង
បទចម្រៀងប្រជាប្រិយគឺបានបង្កប់អត្ថន័យជាច្រើនដែលស្តីពីសីលធម៌ក្នុងជីវភាព
រស់ នៅរបស់មនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបទចម្រៀងនីមួយៗក៏បានស្តីពី
បច្ចេក ទេសនៃការធ្វើពលកម្មទៀតផង”។
ជនជាតិ Nung ពុំមានអក្សរដោយឡែករបស់ខ្លួនទេ ដូច្នេះ បទចម្រៀងប្រជា
ប្រិយត្រូវបានមរតកដោយវិធីតម៉ាត់គ្នាពីជំនាន់មួយទៅជំនាន់មួយ។ ក៏ដូច្នេះដែរ
ចង្វាក់ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung ជាផលិតផលបញ្ញារបស់អ្នកនិពន្ធ
ជាច្រើននិងបានជំនាន់ក្រោយៗកែប្រែនិងអភិរក្សរហូតដល់បច្ចុវប្បន្ន។ ឆ្លងតាម
រយៈពេលវេល បទចម្រៀងមួយៗត្រូវបាននិពន្ធនិងកែប្រែធ្វើឲ្យពាក្យពេជ្រកាន់តែ
សម្បូរបែប។អ្នកស្រី Then Thi Huong ជនជាតិ Nung Din បានឲ្យដឹងថា៖
“រៀនចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung Din គឺពិបាកណាស់ ដោយ
សារជនជាតិយើងខ្ញុំគ្មានអក្សរដោយឡែករបស់ខ្លួន គ្រាន់តែមរតកតាមមាត់ពី
ជំនាន់ជីដូនជីតាដល់ជំនាន់កូនចៅក្រោយៗ”។
រួមជាមួយជនជាតិដទៃនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ច្រៀង Sli ជា
ប្រភេទច្រៀងមួយក្នុងចំណោមច្រៀងប្រជាប្រិយវិសេសវិសាលរបស់ជនជាតិ Nung
។ខ្លឹមសារនៃចង្វាក់ច្រៀង Sli គឺសម្បូរបែបនិងទាក់ទាញណាស់ ដែលពោរ ពេញទៅ
ដោយសញ្ញាវប្បធម៌របស់ជនជាតិ Nung ។ ទោះបីជាពាក្យពេជ្របាន ស្តីពីធម្មជាតិ
ក៏ដោយ ប៉ុន្តែចុងក្រោយគឺតែងតែស្តីពីមនោសញ្ចេតនា អារម្មណ៍ និងបំណងប្រាថ្នា
របស់មនុស្ស។ ច្រៀង Sli ជាការសាសងគ្នារវាងបុរសនិងនារី ដែលស្ងើចសរសើរ
សោភ័ណ្ឌភាពធម្មជាតិ ជីវភាពរស់នៅល្អប្រសើរនិង សុភមង្គលរបស់ជនរួមជាតិ
Nung។ គេច្រៀងនៅគ្រប់ទីកន្លែង និងគ្រប់ពិធីបុណ្យ របស់ខ្លួន។ ចម្រៀងប្រជាប្រិយ
Sli ក៏បានសម្តែងនូវមនសញ្ចេតនាដ៏សម្បូរបែប របស់ជនជាតិ Nung ផងដែរ។
លោក Hoang Van Pao កម្មាភិបាលវប្បធម៌នៅ ខេត្ត Lang Son បានឲ្យដឹងថា៖
“ជនជាតិ Nung ច្រៀង Sli ពេលទៅស្រែចម្ការ ពេលត្រឡប់មកពីផ្សារ ឬទៅ
ទីណាឃើញនារីៗកំពុងធ្វើស្រែក៍ពួគគេបានផ្អាកដំណើរសម្រាប់ច្រៀង Sli សាសង
គ្នាដែរ។ នេះជាអត្តសញ្ញាណដោយឡែករបស់ច្រៀង Sli ”។
វប្បធម៌ប្រជាប្រិយជនជាតិ Nung សម្បូរបែបទាំងខ្លឹមសារនិងប្រភេទ។ក្នុង
ឃ្លាំងវប្បធម៌នោះ ចម្រៀងប្រជាប្រិយដើរតួនាទីជាស្នូល។ចម្រៀងប្រជាប្រិយ
របស់ជនជាតិ Nung ទន់ភ្លន់ ជ្រួតជ្រាបដូចជាកិរិយាសម្បត្តិរបស់ជនជាតិ Nung
ផងដែរ ដែលក្នុងនោះ របៀបច្រៀង Sli ជាប្រភេទចម្រៀងពិរោះបំផុតក្នុងឃ្លាំង
ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung។ នាបច្ចុប្បន្ន ភូមិរបស់ជនជាតិ Nung
មានការផ្លាស់ប្តូរថ្មីជាច្រើនក៏ដោយ ប៉ុន្តែជនរួមជាតិជាជនជាតិ Nung នៅរក្សាបាន
នូវបទចម្រៀងប្រជាប្រិយប្រជាពៃណីរបស់ជនជាតិខ្លួន ដើម្បីចង្វាក់ប្រជាបិ្រយ
ទាំងអស់នេះនៅបានរក្សានិងមរតកក្នុងភូមិនីមួយៗរបស់ជនជាតិ Nung៕
TO TUAN