|
ជនរួមជាតិ Giay នៅខេត្ត Lao Cai ភាគខាងជើងវៀតណាម (VOV) |
Vovworld-នៅខេត្ត Lao Cai ជនរួមជាតិ Giay រស់នៅភូមិ Ta Van Giay ស្ថិតនៅ
ឃុំ Ta Van ស្រុក Sapa។ នេះគឺជាភូមិមួយដ៏សុខសាន្តត្រាណក្រោមជ្រលងភ្នំ Muong
Hoa នៅជួរភ្នំ Hoang Lien Son។ នៅភូមិ Ta Van Giay មានគ្រួសារជាង១៤០គ្រួ។ ជន
រួមជាតិ Giay កសាងផ្ទះផុតពីដីផងនិងផ្ទះដីផងដោយមានល្វែងកណ្ដាលជាកន្លែង
ដាក់តុសក្ការបូជានិងទទួលភ្ញៀវ។ លោក Hoang Muc ជនចាស់ជរានៅភូមិ Ta Van
ដែលរស់ក្នុងផ្ទះមានអាយុកាលរាប់រយឆ្នាំបានឲ្យដឹងថា៖
“មុននេះឪពុកខ្ញុំធ្វើផ្ទះនេះតាំងពីខ្ញុំមិនទាន់ប្រសូត្រឡើយ។ ឪពុកខ្ញុំបានសាង
សង់ផ្ទះនេះនាឆ្នាំ១៩៣០។ ផ្ទះរបស់ជនជាតិ Giay មានកំពស់ប្រមាណ១,៨ម៉ែត្រ។
ផ្ទះមានទំហ៊ុំប្រមាណ៩ដល់១០ម៉ែត្រ។ ផ្ទះមាន៣ល្វែង។ ល្វែងសង្ខាងតូចជាងល្វែង
កណ្ដាល។ ល្វែងកណ្ដាលបំរើឲ្យការទទួលភ្ញៀវ។”
នារី Giay នៅ Sapa ត្រឹមតែធ្វើស្រែថែទាំគ្រួសារតែប៉ុណ្ណោះទេ មិនទៅលក់ទំនិញ
ចរបាប់ដូចជានារីជនជាតិ Dao ឬ Mong ទេ។ ពេលទំនេរគេអង្គុយនៅក្បែរម៉ាស៊ីនដេរ
ដើម្បីដេរខោអាវសំរាប់គ្រួសារ។ សម្លៀកបំពាក់របស់នារី Giay មានភាពសាមញ្ញបើ
ប្រៀបនឹងជនជាតិផ្សេងៗ មិនសូវមានប៉ាក់ទេ។ លោកស្រី Luc Thi Ta បានឲ្យដឹងថា
សម្លៀកបំពាក់របស់នារីជនជាតិ Giay មិនផ្លាស់ប្តូរពីច្រើនជំនាន់មកហើយ។
“មុននេះគេបានស្លៀកពាក់ដូច្នេះហើយ លោកយាយខ្ញុំបានប្រាប់ថាចំពោះព័ណ៌
អាវគប្បីជ្រើសរើសអាវព័ណ៌បៃតងឬព័ណ៌ផ្កាឈូក។ នៅវ័យយុវជនគឺគេស្លៀកពាក់
អាវព័ណ៌ផ្កាឈូក អ្នកវ័យចំណាស់គឺស្លៀកពាក់អាវព័ណ៌បៃតងនិងខ្មៅ។ ខោរអាវខ្ញុំ
ទិញឬកូនដេរឲ្យ ទិញក្រណាត់ដើម្បីកូនដេរឲ្យ ពីមុនដេរដោយដៃទាំងអស់ឥឡូវនេះ
មានម៉ាស៊ីនដេរហើយ។”
សម្លៀកបំពាក់របស់បុរសក៏សាមញ្ញដែរ។ បុរសបានស្លៀកពាក់ខាវក្រណាត់
ព័ណ៌ខ្មៅ អាវដៃខ្លីព័ណ៌ខ្មៅក្បាលពាក់កន្សែងព័ណ៌ធ្លះ។ លោក Hoang Chinh នៅភូមិ
Ta Van Giay បានឲ្យដឹងថា បុរសទៅរៀនទៅធ្វើការគឺមិនស្លៀកពាក់ខាវអាវប្រពៃណី
ដូចជានារីឡើយ ប៉ុន្តែគេមិនបំភ្លេចរាល់វប្បធម៍ប្រពៃណីរបស់ជនជាតិដែរ។
“ដោយសារអាកាសធាតុមិនស្លៀកពាក់បានសំលៀកបំពាក់ប្រពៃណីឡើយ ដោយ
សារវាស្ដើរពាក់ទៅត្រជាក់ណាស់។ យើងខ្ញុំបានស្លៀកពាក់ក្នុងបុណ្យតេត។នារីគឺស្លៀក
ពាក់ទាំងអស់រីឯបុរសត្រឹមតែបុណ្យតេតទើបស្លៀកពាក់។”
បុណ្យតេតជាឱកាសដើម្បីបង Chinh ក៏ដូចជាមិត្តភក្តិស្លៀកពាក់សម្លៀកបំពាក់
ប្រពៃណី។ បុណ្យតេតក៏ជាឱកាសដើម្បីគេធ្វើម្ហូបអាហារប្រពៃណីរបស់ជនជាតិខ្លួនផង។
“មុខម្ហូបពិសេសរបស់ជនជាតិខ្ញុំគឺពិបាកធ្វើណាស់។ ធ្វើមុខម្ហូបមួយក៏ចំណាយពាក់
កណ្ដាលថ្ងៃទើបធ្វើឲ្យបានឆ្ងាញ់បានដូចជាមុខម្ហូប Khau nhuc សាច់អាំង។ សាច់អាំងធ្វើ
តាមបែបប្រពៃណីគឺអាំងសត្វទាំងមូល។ ត្រឹមតែបុណ្យតេត អាពារហ៍-ពិពារហ៍ ទិវាបុណ្យ
ធំៗទើបធ្វើ ថ្ងៃធម្មតាគឺមិនធ្វើទេ។”
ជនរួមជាតិ Giay នៅមានមុខម្ហូបសាមញ្ញដូចជានុំ Bong ឬនុំ Giay ជាដើម។ បណ្ដាមុខ
ម្ហូបនេះត្រូវបាននារីជនជាតិ Giay ធ្វើប្រចាំថ្ងៃ។ មានអ្នកជាច្រើនបានធ្វើនុំដើម្បីលក់ទៀត
ផង៕