ជួបគ្នានាទិវាតមខ្យល់របស់ជនជាតិDao នៅ Binh Lieu

ជួបគ្នានាទិវាតមខ្យល់របស់ជនជាតិDao នៅ Binh Lieu - ảnh 1
ជួបគ្នានាទិវាតមខ្យល់របស់ជនជាតិDao នៅ Binh Lieu (baocongthuong.com)


        Vovworld-ត្រូវបានប្រៀបធៀបដូចជា Sa Pa មួយនៅខេត្ត Quang Ninh ដំបន់
Binh Lieu ផ្ទុកនូវសម្រស់ដ៏រហោស្ថាន ពោពេញទៅដោយអត្តសញ្ញាណ​វប្បធម៍
របស់ជនរួមជាតិបណ្ដាជនជាតិភាគតិចដូចជា Dao, Tay, Nung, San Chi។ មិនដឹង
ថាតាំងពីពេលណាទេដែលជនជាតិ Dao មានជំនឿថា ក្នុងថ្ងៃទី៤ខែទី៤តាម​
ច័ន្ទគតិ​បើទោះបីធ្វើប្រការអ្វីក៏ដោយក៏គ្មានសំណាងដែរ សាងសង់ផ្ទះគឺផ្ទះដួល
រលំ ធ្វើស្រែគឺស្រូវមិន​លូត​លាស់​ឡើយ។ ហេតុនេះហើយគេមិនធ្វើអ្វីទេ ភូមិទាំង
មូលសំរាកលេងកំសាន្តបុណ្យ។ អ្នកស្រី Tang Sam Mui ភូមិ Khe Tien ឃុំ Dong
Van ស្រុក Binh Lieu បានចែក​រំលែកថា៖

        “ថ្ងៃនេះជាថ្ងៃទី៤ខែ៤តាមច័ន្ទគតិគឺជាទិវាតមខ្យល់ ថ្ងៃនេះមិនធ្វើអ្វីឡើយ
ត្រឹមតែទៅដើរលេង។ មុននេះបានមានទិវានេះហើយ ឪពុកម្ដាយតម ពេលធំដឹង​
ក្តីបានលឺថាត្រូវតម។ មានអ្នកស្គាល់គឺបបួលគ្នាទៅដើរលេង អ្នកណាចូលចិត្តគឺ
​ទៅ​ដើរលេង អ្នកណាមិនចូលចិត្តគឺនៅផ្ទះប៉ាក់ផ្កា។”

        ផ្សារ Dong Van នៅទិវាបុណ្យខុសប្លែកពីថ្ងៃធម្មតា។ គេមិនត្រឹមតែមកផ្សារ
​ដើម្បី​លក់ទិញទំនិញប៉ុណ្ណោះទេ ថែមទាំងទៅលេងកំសាន្តសំណេះសំណាល​ជា
​មួយគ្នាទៀតផង។ កំលោះយកចិត្តទុកដាក់ទៅលើហាងលក់កាំបិតស្បែកជើង។
រីឯនារីបានមកហាងលក់ក្រណាត់អម្បោះប៉ាក់។​ គេមោទនភាពបង្អួចជាមួយគ្នា
​ខោអាវមានក្បូរក្បាច់ស្អាតដែលប៉ាក់ដោយខ្លួនឯងក្នុងរយៈពេលពេញមួយឆ្នាំ។

        ប៉ុន្តែប្រការស្អាតបំផុតនៃទិវាបុណ្យតមខ្យល់របស់ជនជាតិ​ Dao មិនមែនជា​ការ
លេងកំសាន្តទេ គឺបានណាត់ជួបគ្នាដោយសេរី។ ទាំងកំលោះក្រមុំ ពីវ័យ​ចំណាស់​
ដល់វ័យក្មេងសុទ្ធតែចាត់ទុកនេះជាថ្ងៃរកមកអ្នកជិតស្និទ្ធិមិត្តភក្តិសំណេះ​សំណាល
អំពីរឿងអតីតកាល អនាគតកាល។ អ្នកណាក៏បានផឹកស្រារាប់ទាំង​នារី​ទៀតផង។
ក្រមុំ Chiu Thi Men ភូមិ Khe Mooc បានសំណេះសំណាលថា៖

        “ថ្ងៃនេះទៅផ្សារជួបមិត្តភក្តិបានផឹកប៊ីយែ មានអ្នកផឹកច្រើនពេកទិញទំនិញ​
ហើយបោះចោលមិនចាំយកទៅផ្ទះឡើយ។”

        ក្នុងប៉ុន្មានឆ្នាំកន្លងមក បុណ្យតមខ្យល់ត្រូវបានបើកទូលាយក្លាយទៅជា​ផុលផុស
និងអ៊ូអរជាង។ មិនត្រឹមតែជនជាតិ Dao នៅ Dong Van ប៉ុណ្ណោះទេ ថែម​ទាំង ជនជាតិ
Dao នៅស្រុកជុំវិញដូចជា Ba Che, Dam Ha, Hai Ha ក៏មក​ទី​នេះ ហើយជនជាតិ Kinh,
San Chi, Tay ក៏រកមកទៀតផង។ លោកស្រី Trinh Thi Nghi ប្រធានការិយាល័យវប្បធម៍
ព័ត៌មានស្រុក Binh Lieu បានឲ្យដឹងថា៖

        “ដោយមានគោលការណ៍ស្ដាបណ្ដាពិធីបុណ្យវប្បធម៍នៅដំបន់ស្រុក បុណ្យ​តម
ខ្យល់របស់ជនរួមជាតិ Dao បានស្ដាតាំងពីឆ្នាំ២០០៧មក រួមជាមួយពិធី​បុណ្យ​វិហារ
Luc Na ផ្សាភ្ជាប់នឹងការច្រៀងចម្រៀង Then ចាប៉ី Tinh របស់ជនជាតិ Tay ចម្រៀង
Soong Co របស់ជនជាតិ San Chi។ នាពេលអនាគត រួមជាមួយការ​អភិវឌ្ឍន៍តេសចរណ៍
ក្នុងឆ្នាំ២០១៥នឹងកសាងគំរោងការអភិរក្សរាល់តំលៃវប្បធម៍​នៅដំបន់ក្នុងនោះមាន
បណ្ដាពិធីបុណ្យរបស់ជនជាតិ Dao ផង។”

        ក្នុងទិវាបុណ្យតមខ្យល់នេះ​ល្ខោននៅក្នុងផ្សារ Binh Lieu កន្លែងណាក៏លាន់​រន្ទឺ
សំនៀងរបស់ក្រមុំ Dao។ អាវក្រហមរបស់ក្រមុំ Dao ដ៏ស្អាតក្នុងព័ណ៌ខៀវ​នៃ​មេឃព្រៃ
ភ្នំនិងសំនៀងលាន់រន្ទឺឡើងដល់កំពូលភ្នំ Cao Ba Lanh ទៀត​ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ