ទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិ H’re
(VOVworld)-ជនជាតិ H’re មានទំនៀមទម្លាប់ធ្វើចំការនិងស្រែទឹក ដូច្នេះ ជីវភាពរស់
នៅខាងជំនឿសាសនាបានផ្សាភ្ជាប់ជាមួយនឹងដំណើការវិវឌ្ឍន៍របស់ដើមស្រូវ។ តាំង
ពីយូរ យាមក ជនជាតិ H’re បានជឿជាក់ថា វត្ថុទាំងអស់លើលោកគឺសុទ្ធតែមានទេវតា
តាមនោះជនជាតិនេះតែងតែរៀបចំពិធីសែនព្រែនបួងសួងសូមឲ្យទេវតាប្រទានពរ
បញ្តេញគ្រោះចង្រៃនិងជំងឺរាតត្បាត ជាពិសេសគឺសូមឲ្យរដូវអំណោយផល មនុស្ស
គ្រប់រូបបានរស់នៅក្នុងភាពសុខសាន្តត្រាន។
|
ទិដ្ឋភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ H're |
ក្នុងជីវភាពរស់នៅខាងព្រលឹង ពីយូរណាស់មកហើយ ជនជាតិ H’re មានជំនឿ
ថាទង្វើទាំងអស់របស់មនុស្សគឺសុទ្ធតែគ្រប់គ្រងដោយកម្លាំងអាទិទេព តាមនោះក្នុង
ជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាកម្មសកម្មភាពធ្វើស្រែចំការគឺតែងមានពិធី សែនព្រេន
ជាច្រើនដែរ។ ជាពិសេស នៅក្នុងពិធីសែននីមួយៗតែងមានសត្វសម្រាប់ ថ្វាយបូជា
ហើយសត្វសម្រាប់ ថ្វាយបូជាច្រើនបំផុតនោះគឺសត្វក្របី។ ពិធីសែន ក្របីជាពិធីមានលក្ខណៈសហគមន៍ដែលទាក់ទាញការចូលរួមរបស់អ្នកភូមិច្រើន កុះករ។ លោកស្រី
Phung Thi Lan កម្មាភិបាលស្រាវជ្រាវនៅសារៈមន្ទីរជនជាតិ វិទ្យាបានឲ្យដឹងថា៖
“ពិធីសែនក្របីជាពិធីបុណ្យធំបំផុតក្នុងជីវភាពខាងព្រលឹងរបស់ជនជាតិ H’re។
ពួកគេជ្រើសរើសក្របីដោយសារនោះជាសត្វមានតម្លៃមួយនិងសត្វនេះត្រូវបានចាត់
ទុកជាមិត្តជិតស្និទ្ធិជាមួយមនុស្សក្នុងការធ្វើពលកម្ម។ ហើយពិធីថ្វាយបូជាក្របីតែង
បានរៀបចំក្នុងឱកាសពិសេសដូចជា ពិធីឡើងផ្ទះសហគមន៍ (ផ្ទះ Rong) ថ្មី ឬនៅ
ក្នុងឆ្នាំដែលអ្នកភូមិទទួលបានរដូវអំណោយផល។ ពិធីសែននេះគឺសម្តែងនូវការ
គោរពចំពោះទេវតាដែលប្រទានពរឲ្យអ្នកភូមិជួបតែសេចក្តីសុខចំរើននិងរដូវអំ
ណោយ ផល”។
រីឯក្នុងបណ្តាពិធីបុណ្យសែនទេវតាស្រូវ គឺពិធីបុណ្យ “សែនបាយថ្មី” ត្រូវបាន
ជនជាតិ H’re ផ្តោតការយកចិត្តទុកដាក់ពិសេស។ តាមប្រពៃណីរបស់ជនជាតិ
H’re នោះ គឺស្ត្រីជាម្ចាស់ស្រូវ តាមនោះក្នុងគ្រួសារ ប្រពន្ធរបស់ម្ចាស់ផ្ទះជាអ្នកគ្រប់
គ្រងខាងចំណីអាហារ។ ដល់ថ្ងៃសែនបាយថ្មី ម្ចាស់ផ្ទះនេះយកស្រូវពីស្រែមកលីង
បុក ដាំបាយ ហើយពិសារបាយដាំក្នុង “ឆ្នាំងពិសិដ្ឋ” តែម្នាក់ឯង។
ចំពោះជនជាតិ H’re ពិធីសែនព្រេនឡើងផ្ទះថ្មី ជាព្រឹត្តិការណ៍សំខាន់ មិន
ត្រឹមតែសម្រាប់ម្ចាស់ផ្ទះប៉ុណ្ណោះទេ ថែមទាំងជាពិធីសប្បាយរីករាយរបស់អ្នកភូមិ
ទៀតផង។ ហើយពិធីនេះក៏បានចែកជាពី គឺផ្នែកពីធីសែនព្រេននិងផ្នែកពិធីបុណ្យ។
ក្នុងពិធីសែនព្រេនទេវតា គឺមិនអាចខ្វះបានឡើយសាច់ជ្រូក មាន់ បាយ ស្រា
ហើយ គ្រឿងសំណែនទាំងអស់នេះត្រូវបានដាក់ក្នុងបន្ទេះប្ញស្សីដែលជានិមិត្តរូប
សម្រាប់ វប្បធម៌ព្រលឹងរបស់ជនជាតិ H’re។ ផ្នែកពិធីបុណ្យគឺបានប្រព្រឹត្តទៅចុង
ក្រោយ ដើម្បីអ្នកភូមិអាចជួបជំគ្នាផឹកស្រាពាង វាយគងឃ្មោះជូនពរម្ចាស់ផ្ទះ។
ចំពោះគ្រួសារមានជីវភាពគ្រាន់បើធូរធា ពិធីបុណ្យតែងបានប្រព្រឹត្តទៅពេញមួយ
សប្តាហ៍ ហើយជាធម្មតា តែងប្រព្រឹត្តទៅពេញមួយថ្ងៃមួយយប់។ ក្នុងថ្ងៃនេះ
សមាជិកក្នុងគ្រួសារ មិនបានចេញទៅក្រៅនិងមិនទៅធ្វើស្រែចំការនោះទេ។
យ៉ាងណាមិញ សម្រាប់ជនជាតិ H’re ពិធីបោសសំអាតផ្ទះសម្បែងទទួល
បុណ្យតេត ដើមឆ្នាំជាពិធីបុណ្យមិនអាចខ្វះបានឡើយ។ ពិធីនេះទោះបីជាដំណើរ
ការយ៉ាង សាមញ្ញក៏ដោយប៉ុន្តែបានអនុវត្តតាមទំនៀមទម្លាប់ប្រពៃណី។ លោក
Pham Van Dat អ្នកស្រាវជ្រាវជនជាតិវិទ្យាបានឲ្យដឹងថា៖
“នាដើមឆ្នាំ មុននឹងវេចនំទទួលបុណ្យចូលឆ្នាំថ្មីនោះ គឺជនជាតិ H’re តែងមានពិធី
សែន បោសសំអាតផ្ទះ។ ក្នុងពិធី នេះគេយកពងមានពួជមួយសម្រាប់សែន។ អត្ត
ន័យ របស់វាគឺបណ្តេញចេញគ្រោះអាក្រក់ចង្រៃរបស់ឆ្នាំចាស់និងទទួលប្រការល្អ
បំផុតសម្រាប់ ឆ្នាំថ្មី”។
ក្នុងឱកាសបុណ្យតេតមកដល់ ជនជាតិ H’re នៅមានពិធីសែននិងពិធីបុណ្យ
ដទៃជាច្រើនទៀត។ បុណ្យតេតប្រពៃណីរបស់ជនជាតិ H’re បានរៀបចំឡើងនា
ដើម ខែបុស្សតាំងពិគ្រឿងដង្វាយ ចំណីអាហារ រហូតដល់ការបោសសំអាតផ្ទះជា
ដើម។ ក្នុង ប៉ុន្មានថ្ងៃនេះ បរិយាកាសសប្បាយរីករាយរីកសាយភាយជំវិញភូមិ។
ពិធីសែនព្រេនរបស់ជនជាតិ H’re នាដើមនិទាឃៈរដូវគឺដើម្បីសម្តែងនូវការដឹង
គុណចំពោះជីដូនជី តាដែលបានប្រទានពរឲ្យជីវភាពសុខសាន្តត្រាននិងបួងសួង
សូមរដូវអំណោយផល និងជួបតែសេចក្តីសុខចម្រុងចម្រើន៕