ផ្ទះ Guol របស់ជនរួមជាតិជាជនជាតិ Co Tu។

ផ្ទះ Guol របស់ជនរួមជាតិជាជនជាតិ Co Tu។ - ảnh 1
ផ្ទះ Guol របស់ជនរួមជាតិជាជនជាតិ Co Tu។



        VOV-ជនរួមជាតិជាជនជាតិ Co Tu ក្នុងពេលសាងសងភូមិ បង្កើតផ្ទះ​សុទ្ធតែ​
បានជ្រើសរើសដី។ ផ្ទះ Guol ត្រូវបានសាងសង់ដោយកំលាំងរបស់ជន​គ្រប់​រូប​ក្នុង
​ភូមិ។ តាមទស្សនាទានរបស់ជនរួមជាតិជាជនជាតិ Co Tu ថា ផ្ទះ Guol ជា​កន្លែង
ពិសិដ្ឋិ សំរាប់ទេវតា ជីដូនជីតា។ ស្ត្រីកូនស្រីមិនទាន់មានប្តីមិនបានមកផ្ទះ Guol
ទេ។ និងជនគ្រប់រូបមិន​ត្រូវ​វាយគ្នារឺឈ្លោះប្រកែកគ្នា។ លោក Bhriu Liec នៅស្រុក
Tay Giang ខេត្ត Quang Nam ជាអ្នកស្រាវជ្រាវអំពីវប្បធម៍​Co Tu បានឲ្យដឹងថា៖

        “តាំងពីច្រើនជំនាន់មក ជនរួមជាតិជាជនជាតិ Co Tu រួមរស់ជាមួយគ្នា បណ្ដា​
ផ្ទះ​ក្នុងភូមិរៀបជុំវិញនិងនៅពាក់កណ្ដាលគឺផ្ទះ Guol។ ប្រសិនបើភូមិរបស់ជន​រួម
​ជាតិជាជនជាតិ Ba Na, E De នៅដំបន់ Tay Nguyen មានផ្ទះ​Rong ភូមិរបស់ជន​ជាតិ​
Kinh មានវិហារនោះ គឺផ្ទះ Guol ជាព្រលឹងរបស់ភូមិ Co Tu។​ មិនត្រឹមតែជា​កន្លែង
ពិសិដ្ឋិធ្វើសក្ការៈបូជាទេវតាប៉ុណ្ណោះទេ​ ថែមទាំងផ្ទះ​Guol នៅជាកន្លែងពិភាគ្សា
រឿងក្នុង​ភូមិក្នុងប្រទេសនិងក្នុងគ្រួសារនិងជាកន្លែងប្រព្រឹត្តទៅបណ្ដាពិធីបុណ្យ
សំខាន់ៗទៀតផង។”

        ក្នុងស្ថាប័ត្យកម្មប្រពៃណីផ្ទះ Guol របស់ជនរួមជាតិជាជនជាតិ Co Tu ជា​ផ្ទះ​ផុត​
ពីដី មានសសរធំមួយនៅកណ្ដាលនិងសសរតូចចំនួន៨នៅជុំវិញទៀតផង។ ដំបូល​
ត្រូវ​បានប្រក់ដោយស្លឹកផ្ដៅ​មើលពីឆ្ងាយ ដំបូលផ្ទះ Guol មានរូបដូចជាផ្លែ​ស្វាយ។ ជញ្ជាំងជាបណ្ដាផ្ទាំងគំនូរដែលត្រូវឆ្លាក់រូបភាពសត្វដ៏រស់រវើស ដូចជាសត្វក្របី​ក្បាល
ក្របីជាដើម និងរូបភាពជីវភាពរស់នៅជារៀងរាល់ថ្ងៃរបស់សហគមន៍ទៀតផង។ ក្នុង
ផ្ទះ Guol បានតាំងបង្ហាញ​ឧបករ​ភ្លេង ឧបករប្រពៃណីជាច្រើននិងឆ្អឹងក្បាលសត្វដែល
ត្រូវបានអ្នកភូមិបបាញ់រឺបានសម្លាប់​ក្នុង​ពិធីបុណ្យនានា។ រូបភាពផ្ទះ Guol ធំរឺតូចបាន
បង្ហាញឥទ្ធិពលនិងកំលាំងខ្លាំង​របស់ភូមិ​នោះ។ ព្រឹទ្ធាចារ្ស Y Kong ភូមិ Tong Coi ឃុំ​
Ba ស្រុក Dong Giang បាន​ឲ្យដឹងថា៖

        “ផ្ទះ Guol ជាផ្ទះប្រពៃណីរបស់ជនរួមជាតិជាជនជាតិ Co Tu។ ភូមិណា​គ្មាន​ផ្ទះ
Guol គឺគ្មានប្រភពដើមប្រពៃណីវប្បធម៍ទៀតទេ។ បានជាអ្នកភូមិ គ្រួសារនា​នា អ្នកណាក៏រួមដៃរួមកំលាំងកសាងផ្ទះ Guol ដែរ។​ ផ្ទះនោះបានធ្វើដោយចំនួនប្រាក់
ជិត៣រយលាន​ដុង​ រីឯកំលាំងពលំរបស់អ្នកភូមិគឺច្រើនណាស់រាប់មិនអស់ទេ។”

        ដល់បច្ចុប្បន្នភូមិចំនួន៨០%នៅបណ្ដាស្រុក Dong Giang និង Nam Giang ខេត្ត
Quang Nam បានមានផ្ទះ Guol។ ប្រការនេះបានបង្ហាញការខំប្រឹងប្រែង​របស់រដ្ឋ
អំណាចដំបន់ ក្នុងការជួយឧបត្ថម្ភប្រជាជនជនរួមជាតិជាជនជាតិ Co Tu អភិរក្ស
អត្តសញ្ញាណវប្បធម៍របស់ជនជាតិ​ខ្លួន។ ​លោកស្រី Le Thi Thuy ប្រធានគណៈ
កម្មាធិការប្រជាជន​ស្រុក Dong Giang បានឲ្យដឹងថា៖

        “គណៈកម្មាធិការប្រជាជនស្រុកកំពុងប្រមូលផ្ដុំបញ្ជាពិនិត្យស្ថានភាព ចុះមក
ឃុំ​ភូមិចលនាប្រជាជនសម្បទានដីដើម្បីធ្វើផ្ទះ Guol។ ផ្អែកលើមូលដ្ឋានរដ្ឋជួយ
ឧបត្ថម្ភ​មួយ​ចំណែក ភាគច្រើនគឺចលនាប្រជាជនរួមចំណែក។ យើងខ្ញុំបានមាន
សេចក្តី​សំរេចចិត្តបន្តប្រមូលផ្ដុំវិនិយោគសមរាប់ការស្ដាផ្ទះ Guol ក៏ដូចជាអភិរក្ស
ផ្នែកវប្បធម៍ Co Tu ផ្សេងៗ។”

        ផ្ទះ Guol ជាសំណង់គំរូរបស់ជនរួមជាតិជាជនជាតិ Co Tu។ ការស្ដាឡើង
វិញ​ផ្ទះ Guol ប្រពៃណីនឹងរួមចំណែកក្នុងការស្ដារាល់តំលៃវប្បធម៍ប្រពៃណីរបស់
ជន​រួមជាតិជាជនជាតិ Co Tu ជួយឲ្យបណ្ដាជំនាន់ជនរួមជាតិជាជនជាតិ Co Tu
យល់​ដឹងនិងបន្តរាល់តំលៃវប្បធម៍ខាងសំភារៈនិងស្មារតីរបស់ជនជាតិខ្លួន។ នា
បច្ចុប្បន្ន​ផ្ទះ Guol របស់ជនរួមជាតិជាជនជាតិ Co Tu នៅជាកន្លែងមកដល់ដែល
មិនអាចខ្វះបាន​ចំពោះ​ភ្ញៀវទេសចរណ៍ក្នុង Tour ទេសចរណ៍ស្វែងយល់ផ្លូវ
ហូជីមិញរឿងព្រេង​ទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ