ពិធីបុណ្យតេត Khu gia gia របស់ជនជាតិ Ha Nhi

(VOVworld)-ក្នុងវប្បធម៌ប្រពៃណីរបស់ខ្លួន ជាតិ Ha Nhi មានពិធីបុណ្យសំខាន់ៗ
ជាច្រើនដូចជា បុណ្យតេតប្រពៃណី Gia Tho Tho ពិធីបុណ្យសែនព្រៃ Gia Ma Gio
និងពិធីបុណ្យ Khu Gia Gia ជាពិធីបុណ្យបន់ស្រន់សូមឲ្យរដូវអំណោយផល ។ ពិធី
បុណ្យតេតនេះ មានលក្ខណៈពិសេសរបស់ជនជាតិ Ha Nhi ផងដែរ។

ពិធីបុណ្យតេត Khu gia gia របស់ជនជាតិ Ha Nhi - ảnh 1
ល្បែងលេងកំសាន្តរបស់ជនជាតិ Ha Nhi ក្នុងពិធីបុណ្យតេត Khu Gia Gia

        ពិធីបុណ្យ Khu Gia Gia តាមភាសា Ha Nhi មានន័យថា “អំណោយផល”។
នេះជា ពិធីបុណ្យបន់ស្រន់សូមឲ្យទេវតាប្រទានពរឲ្យរដូវអំណោយផល ហើយ
នេះក៏ជា ពិធីបុណ្យធំបំផុតក្នុងឆ្នាំរបស់ជនជាតិ Ha Nhi។ ស្តីពីអត្ថន័យនៃពិធីបុណ្យ
នេះ អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ Lam Ba Nam បានឲ្យដឹងថា៖

 “ពិធីបុណ្យ Khu Gia Gia បានផ្សាភ្ជាប់ជាមួយនឹងប្រវត្តិសាស្រ្តវប្បធម៌របស់ជន
ជាតិ Ha Nhi ដោយសារជនជាតិនេះតែងតែរស់នៅតំបន់ភ្នំខ្ពស់ ហើយពិធីបុណ្យ ក៏ភ្ជាប់អត្ថន័យនៃដំណើរការរីកលួតលាស់ទៀតផង។ តាមរយៈពិធីបុណ្យនេះ​បាន
ឆ្លុះបញ្ជាំងលក្ខណៈសម្បត្តិវប្បធម៍ទាក់ទិនដល់ការការពារប្រភពធនធានធម្
ម ជាតិ។​ម្យ៉ាងវិញទៀត ពិធីបុណ្យក៏បានសម្តែងភាពនូវសាមគ្គីភាពក្នុងសហគមន៍
របស់ ជនជាតិ Ha Nhi ដែលពេញទៅដោយលក្ខណៈវប្បធម៌វិសេសវិសាលរបស់
ខ្លួន”។

        តាមប្រពៃណី ពិធីបុណ្យតេត Khu Gia Gia ត្រូវបានរៀបចំឡើងក្នុងរយៈពេល៤
ថ្ងៃ គឺថ្ងៃរោង (នាគ) ថ្ងៃម្សាញ់ (ពស់) ថ្ងៃមមី (សេះ) និងថ្ងៃមមែ (ពពែ) នៃខែ ពិសាខ។ ក្នុងប៉ុន្មានថ្ងៃនេះ​បានប្រព្រឹត្តទៅពិធីបន់ស្រន់សូមទេវតាប្រទានពរឲ្យ រដូវអំណោយ
ផល។​នេះក៏ជាឱកាសដើម្បីកូនចៅដាក់ជូនជីដូនជីតានូវផលិតផល ទទួលបានក្នុង
ឆ្នាំ។​ដើម្បីត្រៀមរៀបចំទទួលពិធីបុណ្យ Khu Gia Gia អាចារ្យក្នុង ភូមិតែងតែបើកកិច្ច
ប្រជុំជាមួយចាស់ទុំក្នុងភូមិ សំដៅពិភាគ្សាអំពីការរៃអង្គាស ប្រាក់សម្រាប់ទិញគោ និងរៀបចំការសែនព្រេនទេវតា។​មុននឹងបុណ្យតេត ភូមិ ទាំងមូលអូអរទៅដោយបរិ
យាកាសទទួលពិធីបុណ្យ។ នារីក្នុងភូមិទទួលការងារ ត្រៀមរៀបចំគ្រឿងសំណែន សម្រាប់សែនទេវតានាថ្ងៃរោង ជាថ្ងៃដំបូងនៃពិធី បុណ្យ។ ក្នុងពេលជាមួយគ្នានោះ ប្រុសក្នុងភូមិត្រូវចូលក្នុងព្រៃជ្រើសរើសឈើរ ធ្វើខ្សែទោងនិងស្ពានសម្រាប់បម្រើ
សកម្មភាព លេងកំសាន្ត។ នាថ្ងៃទី២ ថ្ងៃ​ម្សាញ់ អ្នកភូមិនឹងរៀបចំពិធីកាប់ក្របីដើម្បី
សែនទេវតា។ គ្រួសារនីមួយៗក្នុងភូមិនិងចាត់ សមាជិកម្នាក់ទៅចូលរួមការកាប់ក្របី
និងយកសាចក្របីមកផ្ទះ។ លោក Chu Tho Che ចាស់ទុំម្នាក់នៅឃុំ Y Tý ស្រុក Bat
Xat ខេត្ត Lao Cai បានឲ្យដឹងថា៖

        “គ្រួសារនីមួយៗក្នុងភូមិត្រូវបានចែកសាច់យកមកសែននៅផ្ទះ។​នេះជាទំនៀម ទំលាប់របស់ជនជាតិ Ha Nhi ។​ក្នុងភូមិមានគ្រួសារចំនួន៥០គ្រួ ពោលគឺសាច់ក្របី ក៏បានចែកជា៥០ចំណែកស្មើគ្នាដែរ។ នេះមិនមែនជាសាច់សម្រាប់ទិញលក់ទេ គឺត្រូវ បានចែកគ្នាយកមកផ្ទះសម្រាប់សែន ដោយសារមួយឆ្នាំមានតែម្តងប៉ុណ្ណោះ”។

ពិធីបុណ្យតេត Khu gia gia របស់ជនជាតិ Ha Nhi - ảnh 2
ល្បែងលេងកំសាន្តរបស់ជនជាតិ Ha Nhi ក្នុងពិធីបុណ្យតេត Khu Gia Gia

        ឈានដល់ថ្ងៃទី៣ (ថ្ងៃមមែ) អ្នកភូមិចាប់ផ្តើមពិធីសែន និងលេងកំសាន្ត សប្បាយរីករាយរហូតទៅដល់យប់ជ្រៅ។​តាមប្រពៃណីរបស់ជនជាតិ Ha Nhi ទេវតាបានយាងមកឋានមនុស្សលេងល្បែងកំសាន្តនិងលេងយោលទោងតាមនោះ
ពេលពិធីបុណ្យ Khu Gia Gia មកដល់ម្តងៗ ជនជាតិ Ha Nhi បានរៀប ចំទោង
មួយដើមសម្រាប់អ្នកភូមិលេងកំសាន្ត។​ រួមជាមួយចង្វាក់របាំ ក្នុងពិធី បុណ្យនៅ
មានល្បេងកំសាន្តដូចជាយោលទោង ច្រៀងឆ្លើយឆ្លងគ្នា រាំម៉ុងសាយ ផ្លុំខែនស្លឹក ដែលសម្តែងលក្ខណៈវិសេសវិសាលក្នុងជីវភាពវប្បធម៌របស់ជនជាតិ  Ha Nhi។

        តាមរយៈពិធីបុណ្យតេត Khu Gia Gia បានសរឲ្យឃើញថា ជនជាតិ Ha Nhi ផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើពិធីបុណ្យសែនដូនតា សែនព្រេន ទេវតា
ដែលមានឥទ្ធិពលទៅលើជីវភាពរស់នៅរបស់មនុស្ស ហើយជនជាតិ Ha Nhi ក៏បាន
សម្តែងស្មារតីសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ភូមិស្រុកក្នុងឱកាស
បុណ្យ Khu Gia Gia៕

ប្រតិកម្មទៅវិញ

ផ្សេងៗ