ភូមិរបស់ជនជាតិ Nung នៅឃុំ Chi Lang ខេត្ត Lang Son
VOVworld -  
(VOVworld)-ភ្ញៀវទេសចរជាច្រើន ពេលមកទស្សនាខេត្ត Lang Sonនៅភាគខាង
ជើងវៀតណាម សុទ្ធតែមានចំណាប់អារម្មណ៍ចំពោះភូមិស្រុករបស់ជនជាតិ Nung
យ៉ាងមនោរម្យតាមបណ្តោយជ្រលងភ្នំ។ ភូមិរបស់ជនជាតិ Nung នៅ ឃុំ Chi
Lang ស្រុក Chi Lang ដែលប្រជាជននៅទីនេះមានទម្លាប់រស់នៅសាមញ្ញនិងពោរ
ពេញទៅដោយភាពកក់ក្តៅ។
|
ហ្វូងពពែ ហ្វូងសេះដែលកំពុងស៊ីស្មៅ |
មានចំងាយពីទីក្រុងហាណូយប្រមាណ១២០គីឡូម៉ែត្រ ស្រុក Chi Lang
ខេត្ត Lang Son ជាតំបន់ភ្នំដោយមានច្រក Chi Lang ល្បីឈ្មោះ ផ្សាភ្ជាប់ជាមួយនឹង
ប្រវត្តិសាស្ត្រតស៊ូរក្សាប្រទេសជាតិនិងប្រឆំាងពួកខ្មាំងឈ្លានពាន។នេះក៏ជា
កន្លែង ដែលមានជនជាតិ Nung រស់នៅយ៉ាងច្រើនកុះករ។ហើយស្រុក Chi Lang
មានឃុំ ចំនួន១៩ ដែលឃុំទាំងអស់នេះសុទ្ធតែមានជនជាតិ Nung រស់នៅ។ ក៏
ដូចជាក្រុម ជនជាតិ Nung នៅតំបន់ដទៃ ជនជាតិ Nung នៅស្រុក Chi Lang នៅ
រក្សាបាន លក្ខណៈវប្បធម៌ដ៏វិសេសវិសាល មានអត្តសញ្ញាណវប្បធម៌ដោយឡែក
របស់ខ្លួន។ លោកស្រី Trieu Thuy Tien កម្មាភិបាលវប្បធម៌ខេត្ត Lang Son បានឲ្យ
ដឹងថា៖
“តាំងពីមុនមក ជនជាតិ Nung មានទម្លាប់រស់នៅជុំគ្នាជាភូមិៗ ឬជាត្រកូលៗ
។ ជនជាតិ Nung មានទស្សនៈរស់នៅដូចពាក្យទំនៀមសុភាសិតមួយគឺ “លក់បង
ប្អូននៅឆ្ងាយទិញអ្នកជិតខាងនៅជិត” មានន័យថា អ្នកនៅឆ្ងាយមិនស្មើជាបងប្អូន
របងជាមួយគ្នា។ប្រការនេះ ក៏បានសម្តែងនូវការយកចិត្តទុកដាក់ជួយគ្នាទៅវិញ
ទៅមកក្នុងសហគមន៍ប្រជាជន”។
ភូមិរបស់ជនជាតិ Nung តែងតែមានទីតាំងខ្ពស់។នេះមិនមែនដោយសារទម្លាប់
រស់នៅប៉ុណ្ណោះទេ ថែមទាំងមានប្រភពប្រវត្តិសាស្ត្រទៀតផង។ តាមបណ្តោយផ្លូវ
ជាតិ លេខ ១A ដែលមានផ្លាកបេតិកភ័ណ្ឌប្រវត្តិសាស្ត្រ “ច្រក Chi Lang” បត់ទៅផ្លូវ
មួយ ដែលមានចំណោតចោតជាច្រើននិងថ្មរដិបរដុប ធ្វើដំណើរប្រមាណ៣០ដល់
៤០ គីឡូម៉ែត្រទើបមកដល់ភូមិ Co Huong ភូមិ Tham Na និងភូមិ Suoi Ma របស់ជន
ជាតិ Nung ដែលស្ថិតនៅកំពស់១.២០០ដល់១.៣០០ម៉ែត្រប្រៀបនឹងនិវ៉ូសមុទ្រ។
ទោះបីជាការធ្វើដំណើរមានការលំបាកក៏ដោយប៉ុន្តែនៅទីនេះធម្មជាតិបានប្រទាន
នូវទេសភាពគួរឲ្យគយគន់។ អ្នកទេសចរមកដល់ទីនេះសុទ្ធតែលង់អារម្មណ៍ ក្នុង
ពិភពថ្មីមួយ។ នោះជាតំបន់ខ្ពង់រាបបៃតង មានហ្វូងពពែ ហ្វូងសេះដែលកំពុងស៊ី
ស្មៅ។ ជីវភាពរស់នៅរបស់បងប្អូនជនជាតិ Nung គឺសុខសាន្តត្រានណាស់។ហើយ
ភាពរាក់ទាក់រួសរាយ ទម្លាប់រស់នៅ និងម្ហូបអាហារពិសេសរបស់ជនជាតិ Nung
បាន បន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានចំពោះទស្សនិកជនដែល
មានឱកាសមកទស្សនាទីនេះម្តងៗ។
នាប៉ុន្មានឆ្នាំថ្មីៗនេះ ជនជាតិ Nung នៅភូមិមួយចំនួនបានរួមបញ្ចូលការ
ចិញ្ចឹមសត្វ ដាំស្រូវជាមួយនឹងការដាំដុះដើមឈើឧស្សាហកម្ម ដើមឈើហូបផ្លែ
ដើម្បីការ អភិវឌ្ឍន៍សេដ្ឋកិច្ច។ នៅបណ្តាឆ្នាំ៨០នៃទសវត្សទី២០នោះ ជនជាតិ
Nung មួយចំនួន បានយកដើមទៀបមកដាំសាកល្បងនៅជ្រលងភ្នំនៅ Chi Lang ។
ហើយមិនគួរឲ្យជឿ សោះថា ដើមឈើហូបផ្លែប្រភេទនេះគឺត្រូវជាមួយនឹងដីតំបន់
នេះ។ រហូតមកដល់ បច្ចុប្បន្ន ដើមទៀបបានក្លាយទៅជាប្រភេទដើមឈើហូបផ្លែជួរ
មុខ រួមចំណែកកែលំអរជីវភាព រស់នៅរបស់ជនរួមជាតិជាជនជាតិ Nung នៅទីនេះ
។ លោកស្រី Trieu Thi Nhat ជនជាតិ Nung មួយនាក់នៅឃុំ Chi Lang បានឲ្យដឹង
ថា៖
“គ្រួសារយើងខ្ញុំបានដាំស្រូវផង ដាំដើមទៀបផងនិងចិញ្ចឹមសត្វផង។ ក្នុង
នោះ ដើមទៀបជាប្រភេទដើមឈើហូបផ្លែនាំមកនូវចំណូលខ្ពស់សម្រាប់គ្រួសារ
យើងខ្ញុំ។ តាម នោះ យើងខ្ញុំបានជួសជុលផ្ទះនិងទិញប្រដាប់ប្រដាប្រើប្រាស់ក្នុង
គ្រួសារផងដែរ”។
ក្នុងជីវភាពរស់នៅបច្ចុប្បន្ន ទោះបីជានៅជួបការលំបាកជាច្រើនក៏ដោយ
ប៉ុន្តែកូន ចៅក្នុងត្រកូលនីមួយៗក្នុងភូមិស្រុករបស់ជនជាតិ Nung នៅរក្សាបាន
ប្រពៃណីសាមគ្គី និងរួមគ្នាកសាងស្រុកកំណើតឲ្យបានស្រស់ស្អាតពីមួយថ្ងៃ
ទៅមួយថ្ងៃ៕
VOVworld