រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na
|
រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na (Image: dantri.com.vn) |
Vovworld- ជនជាតិ Ba Na ជឿជាក់ថា ការស្លាប់ក៏មានន័យថា៖ ការរស់រានមនជីវិត
ឡើងវិញក្នុងពិភពផ្សេងទៀត។ ទន្ទឹមនឹងជីវិតនេះនៅសេសសល់ជីវិតផ្សេងទៀត
នោះគឺពិភពរបស់អ្នកស្លាប់និងទេវតា។ ពីទស្សនាទាននេះ ជនរួមជាតិ Ba Na មាន
បុណ្យដ៏វិសេសវិសាលគឺបុណ្យសព (បុណ្យជំរាបលាអ្នកស្លាប់ទៅពិភពរបស់ទេវតា)
។ និងប្រការមួយដែលមិនអាចខ្វះបានក្នុងបុណ្យសពគឺការកសាងរូបបដិមារផ្ទះផ្នូរ។
នេះដូចជាការសម្ដែងមនោសញ្ចេតនារបស់អ្នករស់ជាមួយអ្នកស្លាប់។ វិចិត្រករ Dinh
Tien Hai អ្នកដែលលៃទុកពេលវេលាជាច្រើនស្រាវជ្រាវអំពីវប្បធម៍សិល្បៈ Tay Nguyen
បានឲ្យដឹងថា៖
“ចំពោះជនរួមជាតិបាណាគឺសេចក្តីស្លាប់គឺជាការប្តូរពីស្ថានភាពមានចលនាទៅ
ស្ថានភាពស្ងប់ស្ងាត់។ តាមទស្សនាទានមុននេះ ទ្រពសម្បត្តិក្នុងផ្ទះរបស់ជនរួម
ជាតិ Ba Na មានអ្វីគឺចែកឲ្យអ្នកស្លាប់១ផ្នែក ប៉ុន្តែវត្ថុនោះត្រូវបានធ្វើឲ្យធ្លុះកំរិត
ខុសទ្រង់ទ្រាយដើម។ រាល់រូបបដិមារផ្ទះផ្នូរបានសាងសងនៅផ្ទះផ្នូរនឹងជំនួស
ឲ្យអ្នករស់ទៅតាមអ្នកស្លាប់ឈានទៅពិភពទេវតា។ បុណ្យសពរួចរាល់គឺរូបប
ដិមារនឹងដាក់នៅទីនោះជារៀងរហូត។”
|
រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na (Image: baotangdantochoc) |
រូបបដិមារភាគច្រើនគឺរូបមនុស្សឧបគ្នាដូចជានៅរស់រូបបដិមារនីមួយៗមានមុខ
មាត់ខុសគ្នា។ រូបភាពនិយមបំផុតនៅផ្ទះផ្នូរគឺរូបបដិមារមនុស្សអង្គុយ ភ្នែកដូច
ជាទុក្ខព្រួយមើលទៅឆ្ងាយ។ មានមតិចាត់ទុកថា រូបភាពនេះជំនួសឲ្យសាច់ញាត្តិ
ក្នុងគ្រួសារទាំងយប់ទាំងថ្ងៃអង្គុយនៅក្បែរផ្នូរសំណេះសំណាលយំសោកស្តាយ។
វិចិត្រករ Dinh Tien Hai បានចាត់ទុកថា៖
“សិប្បករចម្លាក់ឥឡូវនេះអាចធ្វើរូបបដិមារដ៏ស្អាត ប៉ុន្តែដើម្បីមានរូបបដិមារ
ផ្ទះផ្នូររស់រវើកដូច្នេះគឺមិនមែនជាអ្នកណាក៏អាចធ្វើបានឡើយ។ ពីព្រោះថា គេ
ធ្វើរូបបដិមារផ្ទះផ្នូរមិនមែនជាកត្តាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងមានកត្តាព្រលឹង
ទៀតផង។”
|
រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na (Image: dantri.com.vn) |
បណ្ដាសប្បករចម្លាក់ប្រជាប្រិយបាននាំមកភាពស្និទ្ធស្នាលនៃជីវភាពប្រចាំថ្ងៃ
ចូលក្នុងវណ្ណកម្មសិល្បៈដ៏សាមញ្ញ។ពេលទស្សនារូបបដិមារផ្ទះផ្នូរអាចយល់
អំពីផ្នែកវប្បធម៍ដំបន់មួយក៏ដូចជាទំនៀមទំលាប់ដ៏វិសេសវិសាល។ លោកស្រី
Luong Thanh Son នាយិការសារៈមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បានឲ្យដឹងថា៖
“ទាំងភាគខាងជើងនិងខាងត្បូងដំបន់ខ្ពង់រាប Tay Nguyen គេយកចិត្តទុក
ដាក់ដល់ការសាងសងផ្ទះផ្នូរ។គេធ្វើលំអិតម៉ត់ចត់ ធ្វើអ្វីៗស្អាតបំផុតសម្រាប់
អ្នកស្លាប់។ ប៉ុន្តែក៏មានចំណុចខុសគ្នា ភាគខាងជើងដំបន់ Tay Nguyen ភាគ
ច្រើនធ្វើរូបបដិមារមនុស្ស ភាគខាងត្បូងដំបន់ Tay Nguyen របងផ្ទះផ្នូរភាគច្រើន
គឺរូបសត្វជិតស្និទ្ធជាមួយមនុស្ស។”
បណ្ដារូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na ពិតប្រាកដជាវណ្ណកម្មចម្លាក់
រស់រវើកសឲ្យឃើញលទ្ធភាពច្នៃប្រឌិតសមត្ថភាពសោភ័ណ្ឌភាពនិងទស្ស
នាទានរស់នៅរបស់ជនជាតិ។ រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na បាន
រួមចំណែករក្សាផ្នែកវប្បធម៍ប្រជាប្រិយដ៏វិសេសវិសាលនៅវៀតណាម៕