សិល្បៈធ្វើស្នានិងបាញ់ស្នារបស់ជនរួមជាតិ Co Tu
LAN ANH -  
(VOV) /  
|
សិល្បៈធ្វើស្នានិងបាញ់ស្នារបស់ជនរួមជាតិ Co Tu (vovworld.vn) |
VOV-ពីច្រើនជំនាន់មក ស្នាឈើយកតាមខ្លួនរបស់ ជនរួមជាតិជាជនជាតិ
Co Tu ឡើងភ្នំចូលព្រៃបរបាញ់សត្វសំរាប់ចិញ្ចឹមជីវិតរបស់គេ។ ក្នុងសង្គ្រាមចំនួន
២ប្រឆាំងអាណានិគមនិយមបារាំងនិងចក្រពត្តអាមេរិក ស្នាឈើក៏ជាអាវុធតស៊ូ
រក្សាភូមិឃុំ។ បណ្ដាជនចាស់ជរាក្នុងភូមិ Bo Hong 1 បានផ្ដែរផ្ដាំមកថា ស្នាចំពោះ
ជនរួមជាតិជាជនជាតិ Co Tu មានអត្ថន័យសំខាន់ពិសេសណាស់ដូច្នេះក្នុងពេល
ចេញពីផ្ទះស្នាជានិច្ចកាលត្រូវបានដាក់ជាប់តាមខ្លួន។ បង Bhriu But បានសំណេះ
សំណាលថា៖
“ជីដូនជីតាមុននេះប្រើស្នាដើម្បីបរបាញ់សត្វធ្វើសង្គ្រាម។ ស្នាដើម្បីបាញ់
សត្វព្រៃដូចជាជ្រុកព្រៃរឺសត្វធំជាងទៀត។ រីឯក្នុងការធ្វើសង្គ្រាមវិញ បានស្ដាប់
ជីដូនជីតាសំណេះសំណាលថា ស្នាបាញ់ពីចម្ងាយប្រមាណ២០ដល់២៥ម៉ែត្រមិន
លឺសម្លេងដូច្នេះសត្រូវមិនដឹងថាអ្នកបាញ់ឈរនៅកន្លែងណាឡើយ។ ក្នុងពេល
បានលាបថ្នាំពុលនៅចុងព្រួញបាញ់ត្រូវគឺគ្មានថ្នាំណាព្យាបាលបានឡើយ។
ឥឡូវនេះរដ្ឋបានហាមមិនឲ្យបរបាញ់សត្វដូច្នេះត្រឹមតែហាត់បាញ់ដើម្បីប្រឡង
តែប៉ុណ្ណោះទេ។”
មុខព្រួញត្រូវបានអ្នកភូមិ Co Tu ធ្វើពីដើមឈើ Lo O។ ជនរួមជាតិជាជន
ជាតិ Co Tu បានប្រើមុខព្រួញលាបជ៧រពុលពីឈើព្រៃមួយប្រភេទដែលមាន
តែនៅដំបន់ភ្នំខ្ពស់ភាគខាងលិចខេត្ត Quang Nam ប៉ុណ្ណោះ។ រឺឯការផលិតស្នា
ជាផ្នែកសិល្បៈមួយ។ លោក Bhriu Be បានឲ្យដឹងថា៖
“ស្នារបស់ ជនរួមជាតិជាជនជាតិ Co Tu តាំងពីច្រើនជំនាន់មកត្រូវបានជី
ដូនជីតា Co Tu បានធ្វើហើយ។ របៀបធ្វើស្នាត្រូវបានប្រគល់តាំងពីជំនាន់នេះ
ទៅជំនាន់នោះ។ ដើម្បីធ្វើបានស្នាគឺពិបាកណាស់។ ការលំបាកដំបូងគឺរកឃើញ
ដើមឈើដើម្បីធ្វើ។ ដើមឈើត្រូវឡើងព្រៃដើម្បីរក។ ជុលកាលត្រូវចំណាយ២
ដល់៣ថ្ងៃទើបបានរកឃើញ។ ក្នុងពេលរកឃើញមកផ្ទះត្រូវឆ្អើរភ្លើងនិងកោរពត់។
ប្រសិនបើអ្នកណាមិនចេះធ្វើនឹងត្រូវប្រេះបាញ់មិនត្រូវឡើយ។”
មិនបានបរបាញ់សត្វរឺមិនបានបាញ់សត្រូវដូចជាជំនាន់ជិដូនជីតាខ្លួន ប៉ុន្តែ
បណ្ដាអ្នកបាញ់ស្នានៅភូមិ Bo Hong 1 នាបច្ចុប្បន្នបានបង្ហាញអត្តចរិតរបស់ខ្លួន
ដោយរង្វាន់ជាច្រើនពីបណ្ដាការប្រឡងបាញ់ស្នាថ្នាក់ខេត្ត ថ្នាក់ជាតិ។ Bhriu But
, Bhriu Be ក៏សុទ្ធតែជាអ្នកបាញ់ស្នាល្បីឈ្មោះនៅខេត្ត Quang Nam។ Bhriu But
បានឲ្យដឹងថា ការបាញ់ស្នា ទាមទាត្រូវមានបច្ចេកទេសនិងក៏ត្រូវហ្វឺកហាត់ជា
ច្រើន។ លោក Bhriu But បានឧទ្ទេសនាមថា៖
“នាគ្រាដំបូងបានឃើញឪពុកហាត់បាញ់ស្នា ក៏ទៅតាមគាត់ឃើញខ្ញុំចូលចិត្ត
ដូច្នេះឪពុកបានណែនាំឲ្យរបៀបបាញ់ស្នា។ មុននេះជិត១០ឆ្នាំខ្ញុំចាប់ផ្ដើមចូលរួម
បណ្ដាមហោស្រពកីឡា។”
Bhriu But និង Bhriu Be បានឲ្យដឹងថា ក្នុងរយៈពេលនេះ គេកំពុងប្រមូលផ្ដុំ
ហ្វឺកហាត់ដើម្បីត្រៀមឲ្យមហោស្រពកីឡាជិតនឹងបានប្រព្រឹត្តទៅនៅខេត្ត។ មុន
នេះស្នាឈើដើម្បីវាយសត្រូវរក្សាភូមិរីឯឥឡូវនេះចំពោះជនរួមជាតិជាជនជាតិ
Co Tu ជាវិញ្ញាសារកីឡាប្រពៃណី ជួយរក្សាភាពស្អាតវប្បធម៍របស់ជនជាតិផង
និងអប់រំកូនចៅមោទនភាពអំពីប្រភពដើមប្រជាជាតិផង៕
LAN ANH
-VOV