|
អំណរបុណ្យតេតរបស់ជនរួមជាតិ Tay (VOV) |
Vovworld- បុណ្យតេតមកដល់ម្ដងៗជាឱកាសដើម្បីជនរួមជាតិ Tay នៅភូមិ
Thanh Hoa បានសំរាកស្លៀកពាក់ខាវអាវប្រពៃណី មកគ្រួសារគ្នាសាកសួរសុខទុក្ខ
ជូនពរបុណ្យតេត។សកម្មភាពសប្បាយរីករាយបំផុតគឺរាំម៉ុងសាយ។ តាំងពីពេលថ្ងៃ
ត្រង់ថ្ងៃចូលឆ្នាជាពេលវេលាដែល ក្រុមរាំម៉ុងសាយក្នុងឃុំបានមកដល់គ្រួសារនិមួយៗ
ជូនពរបុណ្យតេត។ លោក Luan Van Son សមាជិកក្នុងក្រុមរាំម៉ុងសាយឃុំ Thanh Hoa
បានឲ្យដឹងថា៖
“ការរាំម៉ុងសាយចំពោះជនរួមជាតិ Tay ជាទំនៀមទំលាប់បួងសួងឆ្នាំថ្មីរកស៊ីមាន
បាន។ គ្មានគ្រួសារណាបដិសេធក្រុមរាំម៉ុងសាយឡើយ។ ជាធម្មតាគឺគេរាំពីជណ្ដើរ
ឡើងដល់ផ្ទះ ថ្វាយជីដូនជីតាហើយចុះមកខាងក្រោម។ បន្ទាប់នោះអង្គុយផឹកស្រា
ផឹកទឹកជាមួយម្ចាស់ផ្ទះ។”
ឧបករភ្លេងដែលបានប្រើក្នុងការរាំម៉ុងសាយគឺស្គរនិងឃ្មោះ។ ការរាំម៉ុងសាយត្រូវ
បានជនរួមជាតិ Tay និយមចូលចិត្តដោយចរិតលក្ខណៈកីលាស្មារតីនិយមក្បាច់គុណ
របស់ជននៅដំបន់ព្រៃភ្នំ។ លោក Dinh Khoa ឃុំ Thanh Hoa បានឲ្យដឹងថា៖
“គេចាប់ផ្ដើមរបាំម៉ុងសាយ ពីថ្ងៃទី២៧ឬ២៨ខែ១២តាមច័ន្ទគតិដល់ថ្ងៃទី១៥ខែទី
១នាំឆ្នាំជាបន្ត។ ខ្ញុំបានរៀនរបាំនេះកាលពីមានអាយុ៧ដល់៨ឆ្នាំប៉ុណ្ណ។ ការរាំម៉ុងសាយ
មកអំណរបុណ្យតេតសំរាប់ម្ចាស់គ្រូសាររកស៊ីបានល្អ កូនចៅគតិញូរៀនពូកែ។ ម្ចាស់
គ្រួសារមិនអញ្ចើញគឺយើងក៏មកជូនពរបុណ្យតេតសំរាប់គ្រួសារដែរ។”
បរិយាកាសបុណ្យតេតនៅឃុំ Thanh Hoa ជាកន្លែងរស់នៅរបស់ជនរួមជាតិ Tay ដ៏
អូអរណាស់។ បណ្ដាដើមម៉ាក់ខៃបានបង្អួចសម្រស់នៅក្បែរផ្ទះផុតពីដី។ សំណើចរបស់
នារីក្នុងបរិយាកាសបន្ទប់បាយ ជាកន្លែងគេត្រៀមរៀបចំបាយដើម្បីស្វាគមភ្ញៀវមកលេង
ផ្ទះ។
“ថ្ងៃនេះជាបុណ្យតេត ម្ចាស់គ្រួសារគោរពថ្វាយជីដូនជីតាគ្រប់ត្រកូល បួងសួងសូម
ឲ្យមកថែរក្សា ធ្វើអ្វីក៏ជោគជ័យ គ្រួសារសម្បូរធូធា។”
បុណ្យតេតជនរួមជាតិ Tay ត្រៀមរៀបចំដ៏ម៉ត់ចត់រាល់មុខម្ហូបដែលធ្វើពីវត្ថុធាតុនៅ
ដំបន់ដើម្បីសក្ការបូជាជីដូនជីតា។ លើតុសក្ការបូជានោកណ្ដាលផ្ទះបណ្ដាស្ពុកបាយដ៏
គ្រប់គ្រាន់ដើម្បីអំណរឆ្នាំថ្មីក្នុងភាពធូធាសប្បាយរីករាយ។ រាល់គ្រឿងសំណែលជូនជីដូន
ជីតាបានបង្ហាញទឹកចិត្តការដឹងគុណរបស់កូនចៅចំពោះជីដូនជីតា។
នៅទីធ្លា សម្រស់និទាឃៈរដូវពោពេញទៅដោយលើគ្រួសារនិមួយៗ ក្នុងសម្រស់ផ្កា
ម៉ាក់ខៃ ក្នុងសំណើចរបស់កុមារនិងសម្រស់សាមញ្ញនៃដំបន់ព្រៃភ្នំក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ៕