ADB ជួយជំនះពុះពារគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh |
(VOVworld)-ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើប
នឹងផ្តល់អនុសាសន៍ស្តីពីការទទួលខ្ទង់ជំនួយសង្គ្រោះបន្ទាន់របស់ធនាគាអភិវឌ្ឍន៍
អាស៊ី (ADB) សម្រាប់ជំនះពុះពារគ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃនៅតំបន់
កណ្តាលប៉ែកខាងត្បូង តំបន់ Tay Nguyen និងវាលសណ្តទន្លេ Cuu Long ។តាមនោះ
ឧបនាយករដ្ឋមន្ត្រី បានប្រគល់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនូវសេច
ក្តីសម្រេចចិត្តការផ្តួចផ្តើមគំនិតវិនិយោគខ្ទង់ជំនួយពោលខាងលើតាមការកំណត់របស់
រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ប្រភពជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) និង
ប្រាក់កម្ចីសម្បទានរបស់វិនិយោគិនបរទេស។ ធនាគារជាតិវៀតណាមនិងក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរួមទាំងស្ថាប័នទាក់ទិននានានឹងប្រញាប់ប្រញាល់
បំពេញបែបបទចាំបាច់តាមការកំណត់ដើម្បីទទួលបានខ្ទង់ជំនួយពោលខាងលើយ៉ាង
ឆាប់ៗ៕