ADB ជួយឧបត្ថម្ភកម្ពុជា ឡាវនិងវៀតណាមអភិវឌ្ឋន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍
(VOV)_នៅសន្និសីទប្រចាំឆ្នាំអំពីការអភិវឌ្ឍន៍ទេសចរណ៍របស់បណ្ដាប្រទេស នៅមហាអនុតំបន់ទន្លេមេគង្គ បើកទូលាយ ( GMS) នាថ្ងៃទី ៦ ធ្នូ នៅខេត្តកំពត់ (កម្ពុជា) ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី( ADB) បានសម្រេចចិត្តជួយឧបត្ថម្ភជាទឹក ប្រាក់ចំនួន១០០លានដុល្លារអាមេរិក សំរាប់បណ្ដាគំរោងការណ៍អភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ព័ន្ធទេសចរណ៍ នៅប្រទេសចំនួន៣ គឺវៀតណាមឡាវនិងកម្ពុជា។
|
ADB ជួយឧបត្ថម្ភកម្ពុជា ឡាវនិងវៀតណាមអភិវឌ្ឋន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍(internet) |
ខ្ទង់ប្រាក់ជំនួយនេះ ត្រូវបានប្រើប្រាស់ក្នុងបណ្ដាគំរោងការណ៍ជំរុញទេសចរណ៍ កសាងកំពង់ផែសមុទ្រ …។ល។ ទន្ទឹមនឹងនោះ ADB ក៏បានជួយឧបត្ថម្ភកម្ពុជា ឡាវនិង វៀតណាម លើកកំពស់ប្រសិទ្ធិភាពសកម្មភាពសហប្រតិបត្តិការផ្សព្វផ្សាយ តភ្ជាប់ជា
មួយប្រទេសនានាក្នុង GMS ផងដែរ៕