ADB ជួយឧបត្ថម្ភវៀតណាមកែលំអរហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍
|
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការខ្ចីទុនក្នុងតំលៃ៥០លានដុល្លារអាមេរិក
រវាងADBនិងវៀតណាម (រូបថត៖Vietnam+) |
(VOVworld) - នាថ្ងៃទី២៥ វិច្ឆិកា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀត
ណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការខ្ចីទុនក្នុងតំលៃ៥០លានដុល្លារ
អាមេរិក សំដៅកែលំអរហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់វៀតណាមបង្កើន
ចំណាយសំរាប់ទេសចរណ៍ បង្កើតបន្ថែមការងារធ្វើក្នុងវិស័យនេះសំរាប់ជនក្រីក្រ
និងសហគមន៍ជនជាតិភាគតិច។នៅពិធីចុះហត្ថលេខានេះ លោក Tomoyuki Kimura
នាយកជាតិ ADB នៅវៀតណាមបានអះអាងថាគម្រោងការណ៍អភិវឌ្ឍន៍ទេសចរណ៍
ជាវិធានការមានប្រសិទ្ធភាពដើម្បីបង្កើតបន្ថែមការងារធ្វើ អភិវឌ្ឍន៍ជំនាញពលកម្ម និងកាត់បន្ថយភាពក្រីក្រ។គោលដៅស្នូលរបស់គម្រោងការណ៍នេះ គឺជំរុញកំណើន
សេដ្ឋកិច្ច តាមរយៈការបង្កើតឱកាសដែលនាំមកបន្ថែមប្រាក់ចំណូលសំរាប់ជនក្រីក្រ
ជនជាតិភាគតិច ជាពិសេសគឺនារី។គម្រោងការណ៍នេះឆ្ពោះទៅការបង្កើនសមត្ថភាព
ប្រកួតប្រជែងរបស់ផ្នែកទេសចរណ៍នៅខេត្តចំនួន៥ រួមមាន Dien Bien Ha Tinh Kien
Giang Lao Cai និង Tay Ninh។មនុស្សចំនួន៣០ពាន់នាក់នឹងទទួលបានផលប្រយោជន៍ ពីគម្រោងការណ៍នេះ៕