ADB និង JICA សហការកែលំអសន្តិសុខសុខាភិបាលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
(VOVWORLD) - ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) បានឯកភាពសហការជាមួយ ស្ថាប័នសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ក្នុងការជួយឧបត្ថម្ភបណ្ដាប្រទេស អាស៊ី-ប៉ាស៊ីហ្វិក ទប់ទល់ឲ្យបានល្អថែមទៀតនឹងអាសន្នរោគ ក៏ដូចជាបានទទួល សេវាកម្មសុខាភិបាលមានគុណភាពនិងការចំណាយសមរម្យ។
(VOVworld) - ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) បានឯកភាពសហការជាមួយ ស្ថាប័នសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ក្នុងការជួយឧបត្ថម្ភបណ្ដាប្រទេស អាស៊ី-ប៉ាស៊ីហ្វិក ទប់ទល់ឲ្យបានល្អថែមទៀតនឹងអាសន្នរោគ ក៏ដូចជាបានទទួល សេវាកម្មសុខាភិបាលមានគុណភាពនិងការចំណាយសមរម្យ។នេះជាខ្លឹមសារក្នុងអនុស្សៈរណយោគយល់ដែលត្រូវបានប្រធាន ADB លោក Takehiko Nakao និងប្រធាន JICA លោក Shinichi Kitaoka ចុះហត្ថលេខា នាថ្ងៃទី៤ ឧសភា នៅទីក្រុងតូក្យូរបស់ជប៉ុន។តាមនោះ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដ៏យុទ្ធសាស្ត្រនេះ ADB និង JICA ឆ្ពោះទៅការចែករំលែកព័ត៌មាននិងអ្នកជំនាញ ការក្នុងវិស័យថែទាំសុខភាព ជួយឧបត្ថម្ភខាងបច្ចេកទេស ដើម្បីធានាគុណភាព នៃសេវាកម្មសុខាភិបាលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕