ADB និង OECD សហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅអាស៊ីប៉ាស៊ីហ្វិក
(VOVWORLD) -រាល់សកម្មភាពរួមដូចជា៖គំនិតផ្តួចផ្តើមប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ADB-OECD កិច្ចប្រជុំតុមូល OECD-អាស៊ី ស្ដិពីពីអភិបាលកិច្ចសហគ្រាស និងវេទិកា OECD អំពីពន្ធនិងឧក្រិដ្ឋកម្ម។
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Takehiko Nakao និងអគ្គលេខាធិការ OECD លោក Angel Gurría (ឆ្វេង) ក្នុងពិធីចុះហត្ថលេខានៅកោះបាលី។ (ប្រភព: adb.org) |
នាថ្ងៃទី ១០ ខែតុលា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារយៈពេល 5 ឆ្នាំ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅជំរុញគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ADB បានឲ្យដឹងថាកិច្ចព្រមព្រៀងខាងលើមានសុពលភាពក្នុងដំនាក់កាលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ព្រមទាំងសន្យាថាអង្គការខ្លួននឹងសហការជាមួយ OECD ដើម្បីជំរុញការសន្ទនាគោលនយោបាយ ចែករំលែកព័ត៌មានក៏ដូចជា រៀនសូត្រពីគ្នាទៅវិញទៅមក លើវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។ រាល់សកម្មភាពរួមដូចជា៖គំនិតផ្តួចផ្តើមប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ADB-OECD កិច្ចប្រជុំតុមូល OECD-អាស៊ី ស្ដិពីពីអភិបាលកិច្ចសហគ្រាស និងវេទិកា OECD អំពីពន្ធនិងឧក្រិដ្ឋកម្ម។
តាមរយៈកិច្ចព្រមព្រៀងនេះ ADB និង OECD នឹងបន្តអនុវត្តគំនិតផ្តួចផ្តើម ដែលកំពុងអភិវឌ្ឍន៍ ហើយធ្វើការសិក្សាស្រាវជ្រាវផ្សេងទៀតលើបញ្ហាដូចជាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កំណើនក្នុងរយៈពេលមធ្យម និងយថាទស្សន៍សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ជាដើម៕