ADB និងក្រសួងផែនការវិនិយោគវៀតណាមស្រាវជ្រាវស្ដានភាពជាក់ស្ដែងនៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វាព្រំដែនអន្តរជាតិ Bo Y

ADB និងក្រសួងផែនការវិនិយោគវៀតណាមស្រាវជ្រាវស្ដានភាពជាក់ស្ដែងនៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វាព្រំដែនអន្តរជាតិ Bo Y - ảnh 1
ច្រកទ្វា​ព្រំដែន​អន្តរជាតិ Bo Y(TTXVN)

          (VOV)_ក្នុងដំណើទៅបំពេញការងារនៅបណ្ដាខេត្ត Tay Nguyen នាថ្ងៃទី ២២  សីហា រដ្ឋមន្ត្រីក្រសួងផែនការនិវិនិយោគវៀតណាម លោក Bui Quang Vinh និងលោក 
Kimura នាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) បានជួបធ្វើការជាមួយគណះកម្មាធិ
ការប្រជាជន ខេត្ត Kon Tum អំពី​សកម្ម​ភាព​របស់មណ្ឌលសេដ្ឋកិច្ចច្រកទ្វាព្រំដែនអន្តរ
ជាតិ Bo Y និងសិក្សា​ស្រាវជ្រាវ​​សភាព​ការណ៍ជាក់ស្ដែងនៅក្នុងមណ្ឌលសេដ្ឋកិច្ចនេះ។ ថ្នាក់ដឹកនាំខេត្ត Kon Tum បានស្នើជំរុញខ្លាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ស្ដាឡើង
វិញ ច្រកទ្វាគមនាគមន៍របៀងផ្លូវ…​។ល។ រីឯ ភាគីក្រសួងផែនការនិងវិនិយោគ រដ្ឋមន្ត្រី 
Bui Quang Vinh បានចាត់ទុកថា÷រួមជាមួយការវិនិយោគសំរាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ ​ដើម្បីពង្រីកបានសក្ដានុភាព ឧត្តមភាពនៃមណ្ឌលសេដ្ឋកិច្ចច្រកទ្វា​ព្រំដែន​អន្តរជាតិ 
Bo Y ការចាំបាច់ត្រូវដាក់មណ្ឌលសេដ្ឋកិច្ចចូលក្នុងផែនការមេ​អភិវឌ្ឍន៍​ដំបន់ Tay
Nguyen និងក្នុងតំបន់ត្រីកោណអភវិឌ្ឍន៍វៀតណាម -ឡាវ-កម្ពុជា÷

          “ ដើមដំបូងគឺការផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអំពីគមនាគមន៍។ ទីពីរគឺ ត្រូវ​អភិ
វឌ្ឍន៍ ផលិតកម្ម បង្កើនចំណូលសំរាប់ប្រជាជន។ គោលដៅរបស់យើងគឺ ប្រែក្លាយ
តំបន់ នេះទៅជាមណ្ឌលផលិតកម្មកៅស៊ូ និងកាហ្វេ​ធំបំផុតនៃប្រទេសទាំង៣៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ