ADB៖ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ី ត្រូវការជំនួយអនុគ្រោះ ដើម្បី​សម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) -ស្ថានភាពវិសមភាពកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ វិបត្តិអំពីបម្រែបម្រួលអាកាសធាតុកាន់តែច្រើន ជម្លោះរាំរ៉ៃ និងអសន្តិសុខបានកើតមានឡើងជាប្រចាំនៅតាមប្រទេសនានា។

តាមរបាយការណ៍វាយតម្លៃឯករាជ្យមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានប្រកាសនាថ្ងៃទី ៣០ ខែកញ្ញា ថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវការ ជំនួយអនុគ្រោះបន្ថែមទៀត ដើម្បីមានឱកាសសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ។ តាមរបាយការណ៍នេះថា ស្ថានភាពវិសមភាពកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ វិបត្តិអំពីបម្រែបម្រួលអាកាសធាតុកាន់តែច្រើន ជម្លោះរាំរ៉ៃ និងអសន្តិសុខបានកើតមានឡើងជាប្រចាំនៅតាមប្រទេសនានា។ ប្រការទាំងនេះបានសរឲ្យឃើញថា រាល់លទ្ធផលដែលទទួលបានក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់នេះមានគ្រោះអាសន្នប្រែក្រឡាសក្នុងរយៈពេលមធ្យម ក៏ដូចជាគ្មានវឌ្ឍនភាពគ្រប់គ្រាន់ អំពីការកាត់បន្ថយស្ថានភាពភពផែនកដីឡើងកំដៅ សុខសន្តិភាព និងសន្តិសុខសកលលោកឡើយ។ លើសពីនេះទៅទៀត របាយការណ៍នេះបានព្រមានថាប្រសិនបើបណ្ដាប្រទេសក្នុងតំបន់មិនខិតខំប្រឹងប្រែងថែមទៀត គឺពិបាកទទួលបាន SDG នាឆ្នាំ ២០៣០ ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ