ADB បានជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាចរាចរនគរ។

ADB បានជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាចរាចរនគរ។ - ảnh 1
ADB បានជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាចរាចរនគរ។ (giaothongvantai.com.vn)


        VOV-ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាមទើបនឹងបាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីទុនមួយ មានតំលៃប្រមាណ៥រយលានដុល្លារ​អាមេរិកសំរាប់កញ្ចប់ទី២ នៃកម្មវិធីវិនិយោគខ្សែដឹកជញ្ជូនភ្ញៀវបរិមាណធំល្បឿន​លឿនក្នុងនគរទីក្រុងហូជីមិញ​ខ្សែ Metro ទី២ (MRT2) ដើម្បីដោះស្រាយដំរៅ​ការ​
យូរ​អង្វែងអំពីចរាចរនគរនៅទីក្រុងសស្រាក់សស្រាំបំផុតរបស់វៀតណាម។ ថ្លែង
មតិនៅ​ពិធី​ចុះហត្ថលេខា នាយក ADB Tomoyuki Kimura បានសង្កត់ធ្ងន់ថា ADB
សន្យានឹង​ជួយឧបត្ថម្ភឲ្យការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមដើម្បីអភិវឌ្ឍន៍
ហេដ្ឋាន​រចនាសម្ព័ន្ធគមនាគមន៍ឲ្យសមស្របសំដៅធានាបន្តកំណើននិងអភិវឌ្ឍន៍
ចីរភាព​របស់ប្រទេសជាតិនិយាយរួមក៏ដូចជារបស់ទីក្រុងហូជីមិញនិយាយដោយ
ឡែក។ គំរោងការ MRT នឹងនាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោម​
ប្រទេស​នាំមុខដំបន់ក្នុងបញ្ហាដោះស្រាយដោយម្ចាស់ការបញ្ហាការប្រែប្រួល
អាកាសធាតុ​តាមរយៈការអនុវត្តបណ្ដាមធ្យោបាយចរាចរបញ្ចេញ​ Carbon តិច៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ