ADB ព្យាករណ៍កំណើនឆ្នាំ២០១៦របស់ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅទ្វីបអាស៊ី

(VOVworld) - នាថ្ងៃទី១៣ ធ្នូ ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) បានបន្ធូរបន្ថយ
ការព្យាករណ៍កំណើនឆ្នាំ២០១៦របស់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅទ្វីប
អាស៊ី ក្នុងនោះមានឥណ្ឌាផង។ក្នុងរបាយការណ៍បំពេញបន្ថែមយថាទស្សន៍
អភិវឌ្ឍន៍ទ្វីបអាស៊ីឆ្នាំ២០១៦ ADB ឲ្យដឹងថា ក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៃ
ទ្វីបអាស៊ី រួមមាន៤៥ប្រទេសនិងតំបន់ដែនដីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គ្រោងនឹង
ទទួលបានកំណើនចំនួន៥,៦%ក្នុងឆ្នាំនេះ បើប្រៀបនឹងកំរិតព្យាករណ៍ចំនួន៥,៧%
មុននោះ។ក្នុងនោះ ADB ព្យាករណ៍ថា កំណើននៃខឿនសេដ្ឋកិច្ចឥណ្ឌានឹងពី
៧,៤%ថយចុះនៅ៧% ដោយសារតែវិស័យវិនិយោគធ្លាក់ចុះ កសិកម្មអភិវឌ្ឍន៍យឺត
យ៉ាវនិងផលប៉ះពាល់នៃការដកយកវិញលុយក្រដាស។ ប៉ុន្តែ ADB ចាត់ទុកថា
បណ្ដាខឿនសេដ្ឋកិច្ចនៅទ្វីបអាស៊ីបន្តទទួលបានកំណើន យ៉ាងខ្លាំងក្នុងកាលៈ
ទេសៈខឿនសេដ្ឋកិច្ចសកលពោរពេញទៅដោយអស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ