ADB៖ វៀតណាមអាចទទួលបានកំណើន ៦,៥% ក្នុងឆ្នាំនេះ ជាមួយភាពទម្លុះទម្លាយសំខាន់ៗចំនួន ៣
(VOVWORLD) - បន្ទាប់ពីទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះបន្តិចមកត្រឹម៦,៥% នៅឆ្នាំនេះ ហើយអាចកើនឡើងដល់៦,៨% នៅឆ្នាំក្រោយ។
ពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចឈានមុខគេ របស់ ADB នាព្រឹកថ្ងៃទី៤ ខែមេសា។ (រូបថត៖ Minh Phuong/TTXVN) |
នេះជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងរបាយការណ៍ “យថាទស្សន៍សេដ្ឋកិច្ចវៀតណាមនិងការការព្យាករណ៍សម្រាប់ឆ្នាំ២០២៣-២០២៤” ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែមេសា នៅទីក្រុងហាណូយ។
យោងតាម ADB កំណើនសេដ្ឋកិច្ចរបស់វៀតណាមឆ្នាំនេះនឹងរងផលប៉ះពាល់ដោយសារតែឱនភាពសេដ្ឋកិច្ចពិភពលោក ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ និងឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយជាសកល។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមអាចសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួន ប្រសិនបើអនុវត្តន៍បានល្អនូវជំហានមានលក្ខណៈទម្លុះទម្លាយសំខាន់ៗចំនួនបី។ លោក Nguyen Minh Cuong ប្រធានសេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ការវិនិយោគសាធារណៈនឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់។ “ទីមួយ គឺបើកចំណាយទុនវិនិយោគសាធារណៈ។ បើតាមផែនការឆ្នាំនេះ វៀតណាមនឹងបើកចំណាយថវិកាជិត ៣០ពាន់លានដុល្លារ។ ចំនួននេះគឺច្រើនណាស់ ប៉ុន្តែនឹងបង្កើតការបោះជំហានយ៉ាងខ្លាំង ដែលអាចរួមចំណែក ១% ដល់កំណើន GDP។ ទីពីរ គឺផ្លាស់ប្តូរគោលនយោបាយរបស់វៀតណាម ពីការរឹតបន្តឹងការគ្រប់គ្រងអតិផរណាទៅជាការឧបត្ថម្ភកំណើន។ ជាទីបំផុត គឺទាញយកអត្ថប្រយោជន៍ពីឱកាសនៃការបើកទ្វាខឿនសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកគឺចិន។ វិស័យស្នូលរបស់ចិនភាគច្រើនសុទ្ធតែរីកចម្រើនយ៉ាងខ្លាំង ដែលអាចជួយដល់ការស្តារឡើងវិញរបស់វៀតណាមបានយ៉ាងល្អ”៕