ADBជួយវៀតណាមអភិវឌ្ឍន៍និងបច្ចុប្បន្នកម្មមីក្រូហិរញ្ញវត្ថុ

(VOVworld)-នាព្រឹកថ្ងៃទី១៨កញ្ញានៅក្រុងហូជីមិញ ភាគខាងត្បួងវៀតណាម ធនាគារជាតិវៀតណាមនិងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំជំនួប ពិគ្រោះយោបល់ដោយប្រធានបទ “ជួយឧបត្ថម្ភអភិវឌ្ឍន៍មីក្រូហិរញ្ញវត្ថុ ឆ្ពោះទៅ ការបច្ចុប្បន្នកម្មហិរញ្ញវត្ថុ”។ នៅជំនួបនេះ តំណាងច្រើនបានចាត់ទុកថា វៀត ណាមត្រូវជម្រុញការផ្សព្វផ្សាយ បច្ចុប្បន្នកម្មបណ្តាសេវាកម្ម ជួយកែលំអរជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រនៅតាមជនបទ។ នាបច្ចុប្បន្ន​សេដ្ឋកិច្ច ជនបទផ្អែកទៅលើសាច់ប្រាក់សុទ្ធជាច្រើន និងចំណាយទំនាក់ទំនងហិរញ្ញវត្ថុខ្ពស់ ព្រមទាំងកំហិតអំពីមូលដ្ឋានរចនាសម្ព័ន្ធ។ កម្មវិធីនេះត្រូវបានអនុវត្តពីខែ មិថុនាឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ