ADMM 12: អាស៊ានបង្កើតបណ្តាញទប់ទល់ជាមួយបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ

(VOVWORLD) - នាថ្ងៃទី ១៩ ខែតុលា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១២ (ADMM) បានប្រារព្ធជាផ្លូវការនៅសិង្ហបុរី ដោយមានការចូលរួមពីមន្រ្តីការពារជាតិកំពូល ៗ មកពីប្រទេសជាសមាជិកអាស៊ានទាំង១០។ 
ADMM 12: អាស៊ានបង្កើតបណ្តាញទប់ទល់ជាមួយបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ - ảnh 1 ប្រធានគណៈប្រតិភូថតរូបអនុស្សាវរីយ៍ 

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មការបក្សទ័ពមជ្ឈិមនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាស៊ានទាំង១០ បានឯកភាពបង្កើតបណ្តាញទប់ទល់ជាមួយរាល់បញ្ហាប្រឈមផ្នែកសន្តិសុខថ្មី មកពីការគំរាមកំហែងគីមី ជីវសាស្ត្រនិងវិទ្យុសកម្ម។ រដ្ឋមន្ត្រីជាថ្មីម្តងទៀតបានអះអាងនូវសារៈ សំ ខាន់នៃសាមគ្គីភាពនិងការឯកភាពក្នុងអាស៊ាន ដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធ ភាពចំពោះរាល់បញ្ហាប្រឈមសន្តិសុខរួម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ ពីការប្តេសន្យា រក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ព្រមទាំងសង្កត់ធ្ងន់លើកិច្ច សហប្រតិបត្តិការដើម្បីទប់ទល់ជាមួយរាល់បញ្ហាប្រឈមសន្តិសុខបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ