AFF ស្នើសុំពន្យារពេលកម្មវិធី AFF Suzuki Cup ២០២០ ដល់ខែធ្នូឆ្នាំ ២០២១
(VOVWORLD) - នៅក្នុងកិច្ចប្រជុំ AF ក៏បានផ្តល់យោបល់លើការរៀបចំការប្រកួតនៅក្នុងប្រព័ន្ធប្រកួតរបស់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ ២០២១ ជាពិសេស ប្រព័ន្ធពានរង្វាន់ជើងឯកយុវជននិងជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup ២០២០) តែម្តង។
នារសៀលថ្ងៃទី ៧ ធ្នូ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធបាល់ទាត់វៀតណាមលោក Tran Quoc Tuan បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់គណៈកម្មាធិការប្រកួតនៃសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នៅថ្ងៃទី ៧ ធ្នូដើម្បីពិភាក្សានិងអនុម័តលើសំណើររៀបចំការប្រកួតក្នុងឆ្នាំ ២០២១។ នៅក្នុងកិច្ចប្រជុំ AF ក៏បានផ្តល់យោបល់លើការរៀបចំការប្រកួតនៅក្នុងប្រព័ន្ធប្រកួតរបស់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១ ជាពិសេស ប្រព័ន្ធពានរង្វាន់ជើងឯកយុវជននិងជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup ២០២០) តែម្តង។ ចំពោះផែនការរៀបចំព្រឹត្តិការណ៍ AFF Suzuki Cup ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ ហេតុដូច្នេះ មិនអាចដំណើរការនៅខែ ធ្នូឆ្នាំ ២០២០ នេះបានឡើយ។ តាមនោះ AFF បានបន្តស្នើសុំពន្យាពេលពេលវេលារៀបចំពានរង្វាន់នេះដល់ខែធ្នូឆ្នាំ ២០២១ គ្រោងនឹងចាប់ពីថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២៕