AICON ស្វែងរកដៃគូសម្រាប់អភិវឌ្ឍនូវគម្រោងការ AI Map System
(VOVWORLD) - AICON - សម្ព័ន្ធភាពផ្លាស់ប្តូរថ្មី ច្នៃប្រឌិតរបស់ជប៉ុន ទើបបានដាក់បង្ហាញនូវគម្រោងផែនទីប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅវៀតណាម (AI Map System) និងស្វែងរកដៃគូជាផ្លូវការ ដើម្បីអភិវឌ្ឍគម្រោងនេះនៅក្នុងទីផ្សារវៀត ណាមនិងទីផ្សារសិង្ហបុរី។
ប្រព័ន្ធ Al Map System ស្ថិតក្នុងកម្មវិធីបើកទូលាយយុទ្ធសាស្ត្រវិនិយោគរបស់ជប៉ុនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យសាធារណៈនិងឯកជន (PRISM) ជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុន។
នាប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ិនធឺណិតកំពុងពេញនិយមដោយមានវត្តមាននៃបច្ចេកវិទ្យា Blockchain បច្ចេកវិទ្យាសិក្សាម៉ាស៊ីន (Machine Learning) និងបច្ចេកទេសជឿន លឿនផ្សេងៗទៀត បានជួយបង្កើនផលិតភាពការងារនៅតាមកន្លែងជាច្រើនលើទូទាំងពិភពលោក។
ហេតុដូច្នេះហើយ ប្រព័ន្ធ AI Map Aircraft កំពុងបានសាកពិសោធន៍នៅការដ្ឋានមួយនៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់ផលិតភាពការងារនិងបានរួមសហការ សាកពិសោធន៍តាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងនោះមានវៀតណាមផងដែរ។ ប្រព័ន្ធនេះ បានអនុញ្ញាតឲ្យធ្វើការវិភាគទិន្នន័យ ដែលប្រមូលបានពីការដ្ឋាន ពោលគឺ ពីកម្មករដោយប្រើប្រាស់មួកសុវត្ថិភាពដែលមានឧបករណ៍ចាប់សញ្ញា៕