AIPA ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយអាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយចីរភាព
(VOVWORLD) - នាថ្ងៃទី២៦ មិថុនា ខាងមុខ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមហាសន្និបាតអន្តរសភា អាស៊ាន (AIPA) នឹងអញ្ជើញចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូក្នុងក្រប ខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងឋានៈជា ប្រធានអាស៊ាន ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រធាន AIPA រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋ សភានៃប្រទេសអាស៊ាននានានឹងចែករំលែកសារហើយសន្យាបន្តខិតខំប្រឹងប្រែងពង្រឹងចំណងសាមគ្គីភាព ឯកភាពក្នុងប្លុក លើកកំពស់មជ្ឈភាពរបស់ អាស៊ាន ជំរុញថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាក្នុងការឆ្លើយតប នឹងជម្ងឺរាតត្បាតសកល Covid-19 ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត ជា ពិសេសគឺការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាមហាអំណាចពិភពលោកនិងបញ្ហាសន្តិសុខប្រពៃណី ក្រៅប្រពៃណីក្នុងតំបន់ផងដែរ។
ប្រធាន AIPA នឹងអះអាងថា AIPA ត្រៀមខ្លួនជាស្រេចរួមដំណើរជា មួយអាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយចីរភាព ដែលផ្តោត សំខាន់ទៅលើកត្តានានា រួមមាន៖សន្តិភាព ស្ថិរភាព ផ្អែកលើច្បាប់ យក ប្រជាជនជាស្នូល សាមគ្គីភាព និងឯកភាពដើម្បីការអភិវឌ្ឍរួម៕