AIPA និងអាស៊ានរួមសហការគ្នាដើម្បីនាំអាស៊ានបោះជំហានទៅមុខលើផ្លូវអភិវឌ្ឍថ្មី

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ រសៀលថ្ងៃទី២៦ មិថុនា បានប្រព្រឹត្តទៅនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងថ្នាក់ដឹកនាំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។

 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ២០២០ និងប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA លើកទី៤១ អញ្ជើញធ្វើជាសហអធិបតីនៅកិច្ចប្រជុំនេះ។ អញ្ជើញចូលរួមព្រឹត្តិការណ៍ នេះក៏មានវត្តមានរបស់ព្រះមហាក្សត្រ ប្រមុខរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ប្រធានរដ្ឋសភានៃប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមជាមួយអគ្គ លេខាធិការអាស៊ាននិងអគ្គលេខាធិការ AIPA ផងដែរ។

AIPA និងអាស៊ានរួមសហការគ្នាដើម្បីនាំអាស៊ានបោះជំហានទៅមុខលើផ្លូវអភិវឌ្ឍថ្មី - ảnh 1លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធាន AIPA លើកទី៤១។ 

ក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋ សភាវៀតណាមនិងជាប្រធាន AIPA លើកទី៤១ បានអះអាងថា AIPA មាន គោលបំណងចង់មានច្រើនថែមទៀតនូវសកម្មភាពសហប្រតិបត្តិការរវាង AIPA និងអាស៊ាននៅគ្រប់ជាន់ថ្នាក់។ ក្នុងឱកាសនេះដែរ លោកស្រីបាន លើកឡើងវិស័យចំនួន៣ដែល AIPA នឹងជំរុញខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន។  

“លើវិស័យនយោបាយ-សន្តិសុខ AIPA បន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការធានាតម្លាភាព លក្ខណៈបើកចំហ វិធីអភិក្រមដោយឈរលើច្បាប់ និងរំលេចមជ្ឈភាពរបស់អាស៊ាន។ បណ្ដារដ្ឋសភាជាសមាជិក AIPA កត់ សម្គាល់នូវសារសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាង នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាជំរុញការកសាងនិង លើកកំពស់ទំនុកចិត្តរវាងភាគីនានា។ យើងខ្ញុំសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃភាពអត់ធ្មត់ មិនធ្វើឲ្យសភាពការណ៍ស្មុគស្មាញថែមទៀត ប្រកាន់ខ្ជាប់នូវ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ រួម ទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២”។

លើវិស័យសេដ្ឋកិច្ច ដើម្បីរួមចំណែកកសាងសហគមន៍សេដ្ឋកិច្ច អាស៊ានប្រកបដោយបរិយាប័ន្ននិងខ្លួនទីពឹងខ្លួន AIPA បានសន្យាជំរុញការ អនុម័តលើកិច្ចព្រមព្រៀងនានាក្នុងតំបន់ ដើម្បីកសាងគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ ការផ្លាស់ប្ដូរថ្មីប្រកបដោយ ភាពច្នៃប្រឌិត ក្នុងបំណងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០។ ទន្ទឹមនេះ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗផងដែរ។

លើវិស័យវប្បធម៌-សង្គម AIPA លើកទឹកចិត្តការលើកកំពស់តួនាទី របស់ស្ត្រី កុមារនិងជនចាស់ជរាក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកិច្ច ព្រមទាំងស្វាគមន៍ការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងឆ្នាំ២០២០អំពីការជំរុញសមភាពយេនឌ័រនិងផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ