AIPA លើកទី ៣៤ នាំចេញសេចក្តីសម្រេចសំខាន់ជាច្រើន

AIPA លើកទី ៣៤ នាំចេញសេចក្តីសម្រេចសំខាន់ជាច្រើន - ảnh 1
AIPA លើកទី ៣៤ នាំចេញសេចក្តីសម្រេចសំខាន់ជាច្រើន (Image: Vietnam+)

(VOVworld) – ក្នុងក្របខ័ណ្ឌមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៣៤ ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Bandar Seri Bengawan របស់ប៊្រុយណេរាល់សម័យ
ប្រជុំនៃគណៈកម្មាធិការទទួលបន្ទុកបញ្ហានយោបាយសង្គមសេដ្ឋកិច្ច ត្រូវបានរៀប
ចំឡើង នាថ្ងៃទី ២០ កញ្ញា។ ស្តីពីការជួយឧបត្ថម្ភកសាងសហគមន៍នយោបាយ
សន្តិសុខអាស៊ាន (APSC) បណ្ដាតំណាងបានសន្យាបង្កើនថែមទៀតតួនាទីយ៉ាង
សកម្មរបស់ AIPA ក្នុងការជួយឧបត្ថម្ភកសាង APSC តាមរយៈការកសាងសម្រប
សម្រួលក្របខ័ណ្ឌគត្តិយុត្ត រួមចំណែកក្នុងការបង្កើតគោលការណ៍ស្តង់ដារនៃក្រម
សិលធម៌។ ទន្ទឹមនឹងនោះ AIPA និងអាស៊ានត្រូវបង្កើនទំនាក់ទំនងទ្វេភាគីប្រកប
ដោយមានប្រសិទ្ធភាព។ ក្នុងពេលនោះ គណៈកម្មាធិការទទួលបន្ទុកបញ្ហារៀបចំ
បានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ចំនួន ១៩។ នារសៀលថ្ងៃដ៏ដែល
ការសន្ទនាចំនួន ៧ រវាង AIPA និងបណ្ដាប្រទេសឃ្លាំមើលបានប្រព្រឹត្តទៅសំដៅ
បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងបណ្ដាប្រទេស ឃ្លាំមើលលើវិស័យ
សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ