|
បុព្វជិតនារី Beatrice Stockly ក្នុងខ្សែថតវីដេអូ (រូបថត៖DailyMail) |
(VOVworld) - នាថ្ងៃទី២៦ មករា អង្គការឃ្លាំមើលទំព័រណ៍អ៊ីនធឺណែតអ៊ីស្លាម (SITE)
ដែលមានទីស្នាក់ការនៅអាមេរិក បានឲ្យដឹងថា បណ្ដាញភេរវកម្មអន្តរជាតិ Al
Qaeda នៅអាហ្វ្រិកខាងជើង (AQIM) បានប្រកាសខ្សែថតវីដេអូមួយអំពីបុព្វជិតនារី
ឈ្មោះ Beatrice Stockly ជាជនជាតិស្វីស ដែលត្រូវចាប់ពង្រត់នៅ Mali មុននេះ៣
សប្ដាហ៍។នេះជាលើកដំបូងដែល AQIM ឡើងសម្លេងទទួលស្គល់ថា បានដំណើរ
ការចាប់ពង្រត់នេះ។ក្នុងខ្សែថតវីដេអូនេះ AQIM ក៏បានលើកឡើងលក្ខ័ន្ទមួយចំនួន
ដើម្បីដោះលេងបុព្វជិត Stockly ក្នុងនោះមានការទាមទារឲ្យដោះលេង សមាជិក
នានានៃក្រុមនេះត្រូវចាប់ឃុំខ្លួនដោយរដ្ឋាភិបាល Mali និងមុខសញ្ញា Ahmad Al
Faqi Al Mahdi ដែលកំពុងត្រូវចាប់ឃុំខ្លួនដោយតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ (ICC)៕