Al Qaeda ៖មហាអំណាចមួយចំនួនលើសកលលោកមិនមានសុវត្ថិភាពដូចជារយៈពេលមុនៗទេ

(VOVworld) – នាថ្ងៃទី ២ មិថុនា មេដឹកនាំរបស់អង្គការភេវរកម្ម Al Qaeda ប្រចាំនៅ
អារ៉ាប់ Qassim Al Rimi បានព្រមានថា៖ ការវាយប្រហារដោយគ្រាប់ បែកដែលបាន
កើតឡើងនៅទីក្រុង Boston អាមេរិក ក្នុងខែ មេសា កន្លងមក បានបង្ហាញនូវភាព
អនខ្យោយរបស់ប្រព័ន្ធសន្តិសុខអាមេរិកនិងមហាអំណាចមួយ ចំនួនលើសកល
លោកមិនមានសុវត្ថិភាពដូចជារយៈពេលមុនៗទេ។ ក្នុងសារ ថតសម្លេងមានឈ្មោះ
ថា៖ “សំបុត្រឲ្យប្រជាជនអាមេរិក” ដែលត្រូវបានចុះផ្សាយលើបណ្តាញ Internet  នា
ថ្ងៃដ៏ដែល Qassim Al Rimi បានអះអាងថា៖ បណ្ដាគ្រាប់បែកផលិតដូចជាក្នុងការវាយ
ប្រហារនៅទីក្រុង Boston នាថ្ងៃទី ១៥ មេសា កន្លងមក គឺងាយស្រួល ណាស់។
ទន្ទឹមនឹងនោះ Qassim Al Rimi បានអំពាវនាវឲ្យជនឥស្លាមនៅអាមេរិកបន្តការពារ
ជំនឿជឿជាក់របស់ខ្លួន។ Qassim Al Rimi ក៏បានចាត់ទុកថា៖ មរណភាព
របស់មេដឹកនាំភេវរកម្ម អន្តរជាតិ Osama Bin Laden មិនអាច បញ្ឈប់សង្គ្រាមប្រឆាំង
អាមេរិករបស់​បណ្ដាមុខសញ្ញាឥស្លាមទេ៕

Al Qaeda ៖មហាអំណាចមួយចំនួនលើសកលលោកមិនមានសុវត្ថិភាពដូចជារយៈពេលមុនៗទេ - ảnh 1
មេដឹកនាំរបស់អង្គការភេវរកម្ម Al Qaeda ប្រចាំនៅអារ៉ាប់ Qassim Al Rimi (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ