Al Qeada ទទួលស្គាល់បានអនុវត្តរាល់ការវាយប្រហាបង្ហូឈាមនៅអ៊ីរ៉ាក់
|
ការវាយប្រហារដោយគ្រាប់បែកនៅ Tuz Khuzmatu របស់អ៊ីរ៉ាក់
(រូបថតៈ AFP/TTXVN) |
(VOVworld)-នាថ្ងៃទី១១សីហា ក្រុម“រដ្ឋឥស្លាមអ៊ីរ៉ាក់និង Levant” ចំណុះបណ្តាញ
ភេរវកម្ម Al Qeada ទទួលស្គាល់ថា បានដំណើររាល់ការវាយប្រហារនានាលើទូទាំង
ប្រទេសអ៊ីរ៉ាក់ ធ្វើឲ្យមនុស្សចំនួន៨០នាក់ត្រូវស្លាប់ និងចំនួន៣០០នាក់ ផ្សេងទៀត
រងរបួស ក្នុងពិធីបុណ្យ Eid al-Fitr របស់ជនឥស្លាមនាពេលថ្មីៗ នេះ។ លើវេទិកា
របស់ខ្លួន អង្គការភេរវកម្ម Al Qeada ប្រកាសថា “រដ្ឋឥស្លាមមានសកម្មភាពព្រមាន
នៅអ៊ីរ៉ាក់ ក្នុងថ្ងៃទី៣នៃពិធីបុណ្យ Eid al-Fitr” សំដៅ តបតវិញនឹងយុទ្ធនាការ
របស់កម្លាំងសន្តិសុខអ៊ីរ៉ាក់៕