Al Shabab ទទួលស្គាល់ធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់និងជាង ២០ នាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកាលពីថ្ងៃទី ១៨ ខែមករានៅរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី។
Al Shabab ទទួលស្គាល់ធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី - ảnh 1 ទិដ្ឋភាពនៅនឹងកន្លែងកើតហេតុណ៍ (រូបថត៖ THX/TTXVN)

ហេតុការណ៍នេះបានកើតឡើងនៅពេលដែល មានជនបំផ្ទុះគ្រាប់បែកអត្តឃាត ម្នាក់ បានបើករថយន្តខ្នាតធំផ្ទុកគ្រឿងផ្ទុះទៅកាន់ការដ្ឋានសាងសង់មួយនៅតាមបណ្តោយផ្លូវហាយវេនៅជាយក្រុង Mogadishu។ កម្មករជនជាតិទួរគីហាក់ដូចជាគោលដៅនៃការបំផ្ទុះគ្រាប់បែកនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីសុខាភិបាលទួរគីលោក Fahrettin Koca បានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសមានពលរដ្ឋទួរគី ៦ នាក់ ក្នុងនោះមាន ២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្លាប់និងរបួសភាគច្រើនគឺ   ជាមន្ត្រីប៉ូលីសដែលកំពុងការពារសន្តិសុខនៅការដ្ឋានសាងសង់ផ្លូវហាយវ៉េ ភ្ជាប់រវាងទីក្រុង Mogadishu និងទីរួមស្រុក Afgoye ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីភាគខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ