AL គាំទ្រការបង្កើតរដ្ឋាភិបាលអន្តរៈកាលនៅស៊ីរី
(VOVworld) – នាថ្ងៃទី ១២ ឧសភា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Nabil al-
Arabi បានឲ្យដឹងថា៖ បណ្ដាប្រទេសអារ៉ាប់គាំទ្រការបង្កើតរដ្ឋាភិបាលអន្តរៈកាល នៅស៊ីរីដែលមានសិទ្ធិអំណាចពេញលេញ ប្រសិនបើ រដ្ឋអំណាចរបស់ប្រធានាធិបតី
ស៊ីរី លោក Bashar al-Assad និងភាគីប្រឆាំងទទួលបានការព្រមព្រៀងអំពី បញ្ហានេះ។
ក្នុងពេលនោះ សម្ព័ន្ធភាពប្រឆាំងនៅស៊ីរីនឹងដំណើរការកិច្ចប្រជុំនៅ ទីក្រុង Istabul ទួរគី
នាថ្ងៃទី ២៣ ឧសភា ខាងមុខ ដើម្បីសម្រេចចូលរួមសន្និសីទ អន្តរជាតិ តាមការផ្តើម
គំនិតរបស់អាមេរិកនិងរុស្ស៊ី ដែរឬទេ។ ទាក់ទិនដល់ជំលោះ ក្នុងតំបន់ រដ្ឋមន្ត្រីក្រសួង
ព័ត៌មានស៊ីរី លោក Omran al-Zoubi នាថ្ងៃទី ១២ ឧសភា បានប្រកាសថា៖ Damascus នឹងបញ្ជូនកងទ័ពទៅកាន់តំបន់ខ្ពង់រាប Golan ពេលណាក៏បាន ដែលត្រូវទន្ទ្រាន
កាន់កាប់នៅគ្រប់ពេលវេលា ដោយសារ នេះគឺជាតំបន់ផ្ទៃដីរបស់ស៊ីរី។ សេចក្តីថ្លែងការ
ពោលខាងលើត្រូវបាននាំចេញតម្រង់ទៅលើរដ្ឋអំណាច Tel Aviv បន្ទាប់ពីការវាយ
ប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើបណ្ដាមូលដ្ឋានយោធារបស់ស៊ីរី
ក្នុងរយៈពេល ១ សប្តាហ៍កន្លងមក។ តំបន់ខ្ពង់រាប Golan ត្រូវបានអ៊ីស្រាអែលទន្រ្ទាន
កាន់កាប់ក្នុងសង្គ្រាមនៅមជ្ឈឹមបូរពារឆ្នាំ ១៩៦៧។ តាមការព្រមព្រៀងឈប់បាញ់
ដែលចូលជាធូរមានចាប់ពីឆ្នាំ ១៩៧៣ តទៅ ស៊ីរីមិនបញ្ជូនកងទ័ពទៅកាន់តំបន់នេះ
។ នាបច្ចុប្បន្ន ក្រុមបេសកម្មនៃអ.ស.ប. (UNDOF) កំពុងឃ្លាំមើលការអនុវត្តការព្រម
ព្រៀងឈប់បាញ់ពោលខាងលើរវាង អ៊ីស្រាអែលនិងស៊ីរីនៅទីនេះ៕