AL គាំទ្រដំណោះស្រាយនយោបាយសំរាប់ជំលោះនៅយេម៉ែនស៊ីរីនិងលីប៊ី

(VOVWORLD) - នាថ្ងៃទី១២ កញ្ញា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសសមាជិក សម្ព័ន្ធអារ៉ាប់ (AL) បានអះអាងជាថ្មីម្ដងទៀតចំពោះការគាំទ្រចំពោះរដ្ឋាភិបាល ស្របច្បាប់នៅយេម៉ែនដឹកនាំដោយប្រធានាធិបតីលោក Abd Rabbuh Mansour Hadi ក៏ដូចជាបូរណភាពដែនដី ស្ថិរភាពនិងសាមគ្គីភាពនៅលីប៊ីនិងស៊ីរីផងដែរ។ 
AL គាំទ្រដំណោះស្រាយនយោបាយសំរាប់ជំលោះនៅយេម៉ែនស៊ីរីនិងលីប៊ី - ảnh 1 តំបន់មួយនៅយេម៉ែនត្រូវបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នា (រូបថត៖ AFP)

(VOVworld) - នាថ្ងៃទី១២ កញ្ញា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសសមាជិក សម្ព័ន្ធអារ៉ាប់ (AL) បានអះអាងជាថ្មីម្ដងទៀតចំពោះការគាំទ្រចំពោះរដ្ឋាភិបាល ស្របច្បាប់នៅយេម៉ែនដឹកនាំដោយប្រធានាធិបតីលោក Abd Rabbuh Mansour Hadi ក៏ដូចជាបូរណភាពដែនដី ស្ថិរភាពនិងសាមគ្គីភាពនៅលីប៊ីនិងស៊ីរីផងដែរ។ ក្នុងសម័យប្រជុំជាប្រចាំលើកទី១៤៨នៅទីក្រុងគែរនោះ ក្រុមរដ្ឋមន្រ្តីការបរទេស AL បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការរក្សាឯកភាព អធិបតេយ្យភាពនិង ឯករាជ្យរបស់យេម៉ែន ព្រមទាំងជួយឧបត្ថម្ភរដ្ឋាភិបាលប្រទេសនេះស្ដារសន្តិសុខ និងស្ថិរភាពឡើងវិញ។

        សន្និសីទរដ្ឋមន្រ្តីការបរទេស AL ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជា ពិសេសគឺក្រុម G១៨ រួមមានប្រទេសសមាជិកទាំង៦នៃក្រុមប្រឹក្សាសហប្រតិបតិ្ត ការតំបន់ឈូងសមុទ្រពែក្ស (GCC) ប្រទេសសមាជិកអចិន្ត្រៃក្រុមប្រឹក្សាអ.ស.ប ក៏ដូចជាក្រុមតំណាងរបស់ GCC និងសហភាពអឺរ៉ុប (EU) គាំពារឲ្យដំណើរការ នយោបាយនៅយេម៉ែន ដាក់បន្ថែមសម្ពាធទៅលើកម្លាំងឧទ្ទាម Houthi ដើម្បីបង្ខំ ឲ្យកម្លាំងនេះមានអាកប្បកិរិយាដ៏សកម្មចំពោះការខំប្រឹងប្រែងផ្សះផ្សារបស់ អ.ស.នៅយេម៉ែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ