AL និងបេសកជន ពិសេសពិភាក្សាអំពីស្ថានភាពនៅស៊ីរី
(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន MENA ឲ្យដឹងថា៖ អគ្គលេខាធិការ
សម្ព័ន្ធអារ៉ាប់ (AL) លោក Nabil al – Arabi បានជួបពិភាក្សា ជាមួយបេសកជនពិសេសរបស់
អ.ស.ប. និង AL លោក Lakhdar Brahimi អំពី ការបោះជំហាននាពេលថ្មីនេះនៅស៊ីរី។ លោក
Brahimi បានជូនដំនឹងឲ្យលោក Arabi អំពីលទ្ធិផលនៃដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប់
មួយចំនួននិង ប្រទេសខាងក្រៅផ្សេងៗទៀតៗ សំដៅជំរុញដំណោះស្រាយមួយសំរាប់វិបត្តិ
នៅ ស៊ីរី។ នាថ្ងៃដ៏ដែល លោក Brahimi ក៏បានជួបជាមួយមេដឹកនាំនៃសម្ព័ន្ធប្រជាជាតិស៊ីរី
ប្រឆាំង លោក Moaz al-Khatib និងអនុប្រធានសម្ព័ន្ធប្រជាជាតិ លោក Raid Seif ដើម្បីដាស់
តឿនភាគីនានាស្វែងរកឱកាសជួបចរចារជាំមួយរដ្ឋអំណាច Damacus ។ ក្នុងសេចក្តីថ្លែងការ
មួយលើគែហទំព័រ Facebook លោក Khatib បានឲ្យដឹងថា៖ ភាគីប្រឆាំងត្រៀមខ្លួនជាស្រេច
ជួបចរចារជាមួយតំណាងរបស់ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad៕
|
បេសកជនពិសេសរបស់ អ.ស.ប. និង AL លោក Lakhdar Brahimi (Image: Internet) |