AL បញ្ជាក់ច្បាស់ពីមូលហេតុដែលអ៊ីស្រាអែលបញ្ឈប់ផែនការដាក់បញ្ចូលតំបន់វេសប៊ែង (West Bank)

(VOVWORLD) - អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានវាយតម្លៃថា ប្រទេសអ៊ីស្រាអែលបានផ្អាកផែនការដាក់បញ្ចូលតំបន់វេសប៊ែង ដោយសារតែការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើប្រក្រតីភាពនូវទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE)។
AL បញ្ជាក់ច្បាស់ពីមូលហេតុដែលអ៊ីស្រាអែលបញ្ឈប់ផែនការដាក់បញ្ចូលតំបន់វេសប៊ែង (West Bank) - ảnh 1  អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit  (រូបថត៖ VNA)

ថ្លែងមតិទៅកាន់ប៉ុស្តិ៍សារព័ត៌មាន Sky News  Arabia កាលពីថ្ងៃទី ២៨ ខែកញ្ញា លោក Ahmed Aboul-Gheit បានមានប្រសាសន៍ថា ការបង្កកដំណើរការដាក់បញ្ចូលដែនដីរបស់ប៉ាឡេស្ទីនគឺជាព្រឹត្តិការណ៍ដ៏ធំមួយ។

លោកបានបន្ថែមទៀតថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងនេះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netayahu អាចបន្តផែនការដាក់បញ្ចូលតំបន់នេះក្នុងករណីដែលប្រធានា ធិបតីអាមេរិកលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាថ្មីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

នាថ្ងៃទី ១៥ ខែកញ្ញានៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើប្រក្រតីភាពនូវ ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងអ៊ីស្រាអែល ជាមួយ UAE និងបារ៉ែន។ រហូតមកដល់ពេលនេះ មានប្រទេសអារ៉ាប់ចំនួន ៤ ហើយដែលមានទំនាក់ទំនងជាផ្លូវការជាមួយអ៊ីស្រាអែល រួមមាន ប្រទេសអេហ្ស៊ីប ហ្ស៊កដានី UAE និងបារ៉ែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ