AL មានបំណងចង់សហប្រតិបត្តិ​ការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុង​ប្រទេស​លីប៊ី

(VOVWORLD) - អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul Gheit នៅថ្ងៃទី ៤ ខែកញ្ញា បានឲ្យដឹងថា AL មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សំដៅបញ្ចប់ភាពជាប់គាំងនយោបាយ និងឆ្ពោះទៅរកការបោះឆ្នោតនៅក្នុងប្រទេសលីប៊ី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
AL មានបំណងចង់សហប្រតិបត្តិ​ការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុង​ប្រទេស​លីប៊ី - ảnh 1អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit។ (រូបថត៖ AFP/TTXVN)

អ្នកនាំពាក្យ AL លោក Jamal Rushdi បានឲ្យដឹងថា AL បានស្វាគមន៍ចំពោះការតែងតាំងអ្នកការទូតសេណេហ្គាល់ លោក Abdoulaye Bathily ជាបេសកជនពិសេសថ្មីនៃអង្គការសហប្រជាជាតិ ប្រចាំនៅលីប៊ី ហើយបានអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី សហការ និងគាំទ្រលោក Abdoulaye Bathily ។

យោងតាមលោក Jamal Rushdi សម្ព័ន្ធអារ៉ាប់ជឿជាក់ថា លោក Abdoulaye Bathily នឹងបន្តកិច្ចខិតខំប្រឹងប្រែងដែលអង្គការសហប្រជាជាតិ បានអនុវត្តដើម្បីនាំប្រទេសលីប៊ី ចាកផុតពីភាពជាប់គាំងនយោបាយ តាមរយៈការលើកកម្ពស់មូលដ្ឋាននៃរដ្ឋធម្មនុញ្ញនិងច្បាប់ដែលត្រូវបានឯកភាព ដើម្បីរៀបចំការបោះឆ្នោតតាមការរំពឹងទុក នៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ