Al-Qaeda បញ្ជាក់ថា មេបញ្ជាការរងត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អាមេរិកនៅស៊ីរី

Al-Qaeda បញ្ជាក់ថា មេបញ្ជាការរងត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អាមេរិកនៅស៊ីរី - ảnh 1
រថយន្តរបស់ Al Masri ទទួលរងការវាយប្រហារ (រូបថត៖Telegraph)

(VOVworld) - នាថ្ងៃទី២ មិនា Al-Qaeda បានបញ្ជាក់ថា Abu Khayr Al Masri ជា
ថ្នាក់ដឹកនាំទី២នៃអង្គការភេរវកម្មនេះ បានស្លាប់ក្នុងការវាយប្រហារតាមជើងអាកាស
របស់អាមេរិកនៅស៊ីរី។មុននោះ សារព័ត៌មានអន្តរជាតិឲ្យដឹងថា យន្ត ហោះគ្មានអ្នក
បើកបរមួយគ្រឿងរបស់ស្ថាប័នស៊ើបការណ៍សម្ងាត់កណ្ដាលអាមេ រិក (CIA) បាន
បាញ់កាំជ្រួចប្រភេទ Hellfire វាយប្រហារទៅលើកម្លាំងភេរវកម្មនៅ តំបន់ Idlib ប៉ែក
ពាយព្យស៊ីរី ហើយសម្លាប់ភេរវករមួយចំនួន ក្នុងនោះមាន Al Masri ផង។
Al Masri មានអាយុ៥៩ឆ្នាំ ជាកូនប្រសាប្រុសរបស់ Osama bin Laden ហើយជា
ថ្នាក់អនុរបស់មេដឹកនាំអង្គការភេរវកម្ម Al-Qaeda Ayman al-Zawahiri៕

ប្រតិកម្មទៅវិញ

ផ្សេងៗ