AMM-​៥៦៖ កិច្ចខិតខំប្រឹងប្រែងនិងក្តីសង្ឈឹម​អំពីអាស៊ានមួយដែលជាចំណុចស្នូលនៃកំណើន

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៦ (AMM ៥៦) ដោយផ្តោតការពិភាក្សាលើដំណើរការកសាងសហគមន៍អាស៊ាន អនុវត្តចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ទំនាក់ទំនងកិច្ចការបរទេស និងនិម្មាបនកម្មតំបន់។ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមសម័យប្រជុំនេះ។
AMM-​៥៦៖ កិច្ចខិតខំប្រឹងប្រែងនិងក្តីសង្ឈឹម​អំពីអាស៊ានមួយដែលជាចំណុចស្នូលនៃកំណើន - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាកាតា ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

នៅទីនេះ បណ្ដារដ្ឋមន្ត្រីបានឯកភាពពង្រឹងថែមទៀតនូវសមត្ថភាពខ្លួនទីពឹងខ្លួននិងភាពបត់បែនរបស់អាស៊ានចំពោះរាល់ឱកាសនិងបញ្ហាប្រឈមសម្រាប់តំបន់។ សន្និសីទបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទឹកចិត្តដៃគូសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ានលើវិស័យអាទិភាពអំពីការតភ្ជាប់កិច្ចសហប្រតិបត្តិការនាវាចរណ៍ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសេដ្ឋកិច្ច ជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានលើកកម្ពស់ប្រពៃណីសន្ទនានិងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន បង្កើនទំនុកទុកចិត្ត ជំនះពុះពារលើការខ្វែងគំនិត និងកសាងការស្រុះចិត្តគំនិតគ្នា។ រដ្ឋមន្រ្តី លោក Bui Thanh Son បានអះអាងជាថ្មីម្តងទៀត និងស្នើឱ្យដៃគូគោរពគោលជំហរនិងគោលការណ៍របស់អាស៊ានស្តីពីសមុទ្រខាងកើត។

តាមផែនការ នាព្រឹកថ្ងៃទី ១២ ខែកក្កដា បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងចូលរួមសម័យប្រជុំចង្អៀតរបស់ AMM-៥៦ ដោយផ្តោតការពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ