AMM៥៦៖ អាស៊ានប្តេជ្ញាជំរុញតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ

(VOVWORLD) - ការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រែក្លាយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទៅជាចំណុចកណ្ដាលនៃកំណើន។ អាស៊ានត្រូវការរក្សាឲ្យអាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។

AMM៥៦៖ អាស៊ានប្តេជ្ញាជំរុញតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ - ảnh 1កិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។ (រូបថត៖ VOV)
នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Masurdi ក្នុងសម័យបើកកិច្ច ប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នាព្រឹកថ្ងៃទី១១ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ថ្លែងមតិបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Masurdi បានសង្កត់ធ្ងន់ថា៖ ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់គឺជាអាទិភាពចម្បង។ នោះ គឺជាមូលដ្ឋានគ្រឹះដើម្បីប្រែក្លាយតំបន់ទៅជាចំណុចកណ្ដាលនៃកំណើន។ យោងតាមប្រធានស្តីទីនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN) លោក ឯកអគ្គរដ្ឋទូត Vu Ho ការសន្យារបស់បណ្ដាប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំពោះ តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរក៏ត្រូវបានអនុវត្តន៍ដោយឈរលើចំណុចមួយ ចំនួនផងដែរ៖
“ចំណុចទី១ គឺភាពឯកឆន្ទរបស់អាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ ដំបូងបង្អស់ គឺភាពឯកឆន្ទក្នុងអាស៊ាន ហើយបន្ទាប់មកគឺរវាងអាស៊ាន និងប្រទេសទាំង៥ ដែល មានអាវុធនុយក្លេអ៊ែរ។ ទីពីរគឺភាពសមហេតុផល។ ភាពសមហេតុផលនោះ ដំបូង ឡើយគឺដំណើរការចូលរួមនេះ ត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយគ្មានការកក់ទុក ចំពោះបទប្បញ្ញត្តិនៃសន្ធិសញ្ញា។ ហើយជាចុងក្រោយ ដំណើរការចូលរួមក៏ត្រូវធ្វើឡើង ស្របតាមនីតិវិធី និងបទប្បញ្ញត្តិរបស់អាស៊ាន ក៏ដូចជាច្បាប់អន្តរជាតិ ដើម្បីធានា ប្រសិទ្ធភាព និងសុពលភាពនៃសន្ធិសញ្ញា មិនត្រឹមតែសម្រាប់ប្រទេសចូលរួមទាំង ១០ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសនៅក្រៅតំបន់ទៀតផង។ សន្ធិសញ្ញានៅតែជា ចំណុចកណ្តាល ហើយអាស៊ាននៅតែជាចំណុចកណ្តាលក្នុងដំណើរការ ទាំងអស់នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ