AMRO៖ សេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូក ៣ ស្តារឡើងវិញជារាងអក្សរ U

(VOVWORLD) - AMRO ត្រូវបានប្រកាសនាថ្ងៃទី ៦ សីហាបានឲ្យដឹង ថាខឿនសេដ្ឋកិច្ចទាំង ១៤ (រួមទាំងហុងកុង) នៅក្នុងតំបន់អាស៊ានបូក ៣ នឹងមានការស្តារសេដ្ឋកិច្ចឡើងវិញតាមរាងអក្សរ U ដែលក្នុងនោះចិនជាប្រទេសឈានមុខគេផងដែរ។
AMRO៖ សេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូក ៣ ស្តារឡើងវិញជារាងអក្សរ U - ảnh 1តារាងធ្វើបច្ចុប្បន្នភាពនាខែសីហាស្តីពីយថាទស្សន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូក ៣ (ASEAN+3) ឆ្នាំ ២០២០ របស់ AMRO (រូបថត៖ AMRO)

យោងតាមរបាយការណ៍ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនាខែសីហាស្តីពី    យថាទស្សន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូក ៣ (ASEAN+3) ឆ្នាំ ២០២០ របស់ខុទ្ទកាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (រួមមានប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងចិន ជប៉ុន កូរ៉េខាងត្បូង - ឬហៅកាត់ថា AMRO) ត្រូវបានប្រកាសនាថ្ងៃទី ៦ សីហាបានឲ្យដឹងថាខឿនសេដ្ឋកិច្ចទាំង ១៤ (រួមទាំងហុងកុង) នៅក្នុងតំបន់អាស៊ានបូក ៣ នឹងមានការស្តារសេដ្ឋកិច្ចឡើងវិញតាមរាងអក្សរ U ដែលក្នុងនោះចិនជាប្រទេសឈានមុខគេផងដែរ។ យោងតាមរបាយការណ៍នេះ កំណើន GDP នៅក្នុងតំបន់ទាំងមូលត្រូវបាន ព្យាករណ៍ថានឹងធ្លាក់ចុះពី ៤,៨ % នាឆ្នាំ ២០១៩ ដល់ ០% នៅឆ្នាំនេះមុនពេលស្តារឡើងវិញយ៉ាងខ្លាំងក្លា ដល់ ៦ % នៅឆ្នាំ ២០២១ ខាងមុខនេះ។ ខឿនសេដ្ឋកិច្ចចំនួន ៩ ក្នុងចំណោមប្រទេសទាំង ១៤ ក្នុងតំបន់អាស៊ានបូក ៣ ត្រូវបានព្យាករណ៍ថានឹងមានកំណើន «អវិជ្ជមាន» នៅឆ្នាំនេះ។ ខឿនសេដ្ឋកិច្ចទាំង ៥ ដែលរំពឹងថានឹងមានកំណើន«វិជ្ជមាន»រួមមានប្រទេសចិន ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ