APEC 2017: ដំណាងជាង៥៨០រូបបានចូលរួមរបៀបវារះនានានៃ SOM 1
|
APEC 2017: ដំណាងជាង៥៨០រូបបានចូលរួមរបៀបវារះនានានៃ SOM 1 |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទលើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC (SOM1)
និងកិច្ចប្រជុំទាក់ទិនផ្សេងៗ នាថ្ងៃទី២០កុម្ភះ នៅទីក្រុងNha Trang ដំណាង APEC ជាង៥៨០នាក់ បានចូលរួមសកម្មភាពរបស់ APEC ស្ដីអំពីការអភិវឌ្ឍន៍ប្រភពធន
ធានមនុស្ស(HRDWG) ការប្រឆាំងអំពើពុករលួយនិងតម្លាភាព ( ACTWG) ផ្លាស់
ប្តូរអាជីវករ ( BMG) វិទ្យាសាស្ត្រ ក្នុងជីវភាពរស់នៅនិងផ្លាស់ប្តូរថ្មី ( LSIF)។
បណ្ដាក្រុម( ACTWG) និង( BMG) បានបញ្ចប់កិច្ចប្រជុំលើកដំបូង ឆ្នាំ ២០១៧
ដោយមានការអនុម័តទៅលើកម្មវិធីធ្វើសកម្មភាព និងការងារអាទិភាព ក្នុងឆ្នាំ
២០១៧។អង្គសន្និសីទសុទ្ធតែបានសម្ដែងនូវគោលបំណងសហប្រតិបត្តិការអនុវត្ត
អាទិភាពក្នុងឆ្នាំ APEC ២០១៧រួមចំណែកអនុវត្តគោលដៅរួម របស់វេទិកាស្ដីអំពី
សេរីភាពពាណិជ្ជកម្ម និងវិនិយោគ ជំរុញកំណើននៅក្នុងតំបន់។ ក្នុងពេលជាមួយគ្នា
នោះ អង្គសន្និសីទនៃកិច្ចប្រជុំស្ដីអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស(HRDWG)
បានពិភាក្សាអំពីផែនការអនុវត្តក្នុងឆ្នាំ២០១៧ និងវាយតំលៃឡើងវិញនូវសកម្មភាព
របស់ក្រុមក្នុងឆ្នាំកន្លងទៅ។ អង្គសន្និសីទបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិ
ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស APEC ក្នុងឆ្នាំ ២០១៧ ឆ្ពោះទៅបង្កើនកំណើន
សេដ្ឋកិច្ច តភ្ជាប់សង្គម និងជំរុញខឿនសេដ្ឋកិច្ចជាសមាជិកអភិវឌ្ឍន៍។
នាថ្ងៃទី២០កុម្ភះ ជាថ្ងៃធ្វើការដើមដំបូងរបស់អនុគណៈកម្មការបែបបទគយ
(SCCP) ដោយមានកិច្ចប្រជុំរបស់ក្រុមមិត្តនៃប្រធាន SCCP និងសិក្ខាសាលា ស្ដីអំពី
ការពិនិត្យមើលវិស័យប្រកួតប្រជែង សំដៅកាត់បន្ថយរបងពាណិជ្ជកម្ម ទំនិញ និង
សេវាកម្មនៃក្រុម ច្បាប់និងគោលនយោបាយប្រកួតប្រជែង (CPLG)។ អង្គសន្និសីទ
សុទ្ធតែប្រមូលផ្តុំផ្តើមគំនិត និងពិភាក្សាដំណោះស្រាយជាក់ស្ដែង ដើម្បីបង្កើនកិច្ច
សហប្រតិបត្តិការជាក់ស្ដែង ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជន
និងសហគមន៍សហគ្រាសអាស៊ី-ប៉ាស៊ីហ្វីក។
វៀតណាមបន្តបំពេញល្អតួនាទីជាប្រទេសម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំគ្រប់ក្រសួង
ស្ថាប័ន របស់វៀតណាម បានចែករំលែកលទ្ធផលអនុវត្តគោលគំនិតនានាដែលក្នុង
នោះ មានគំរោងការណ៍៖ “ជំរុញពាណិជ្ជកម្មភាវូបនីយកម្ម និងវិនិយោគ ចំពោះ
ផលិតផលស្រាវជ្រាវវិទ្យាសាស្ត្រ និងអភិវឌ្ឍន៍បច្ចេកវិទ្យាសក្ដានុភាព។” សិក្ខាសាលា៖
“ទាក់ទាញការចូលរួមរបស់សង្គមក្នុងការងារបង្កាប្រឆាំងអំពើពុករលួយ” ត្រូវបាន
អង្គសន្និសីទវាយតំលៃខ្ពស់ ពីព្រោះនេះជាបញ្ហាទាក់ទាញការយកចិត្តទុកដាក់ជា
ច្រើនពីសហគមន៍អន្តរជាតិនិងប្រទេសក្នុងតំបន់៕