APEC 2017៖ ពិភាក្សានិងអនុវត្តជាក់ស្តែងរាល់អាទិភាពរបស់ឆ្នាំ APEC ២០១៧

APEC 2017៖ ពិភាក្សានិងអនុវត្តជាក់ស្តែងរាល់អាទិភាពរបស់ឆ្នាំ APEC ២០១៧ - ảnh 1
តំណាងវៀតណាមថ្លែងមតិក្នុងសន្និសីទ (រូបថតៈ​Doãn Tấn/TTXVN)

(VOVworld)-នាថ្ងៃទី៣មិនានៅទីក្រុង​Nha Trang ខេត្ត Khanh Hoa សន្និសីទលើកទី
 ១ នៃបណ្តាមន្ត្រីជាន់ខ្ពស់ (SOM1) នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី
 ហ្វិក (APEC) ២០១៧ បានឈានចូលថ្ងៃធ្វើការទី២។ នៅក្នុងសម័យប្រជុំនេះ
តំណាងចូលរួមបានប្រមូលផ្តុំពិភាក្សាលើបញ្ហាមួយចំនួនក្នុងនោះមានការអនុវត្ត
ក្របខ័ណ្ឌនៃកម្មវិធី APEC ស្តីពី សន្តិសុខស្បៀងអាហារនិងបម្រែបម្រួលអាកាស
ធាតុ ក្របខ័ណ្ឌយុទ្ធសាស្ត្រ APEC ស្តីពីការអភិវឌ្ឍន៍ជនបទនិងទីក្រុង សំដៅបង្កើន
សន្តិសុខស្បៀងអាហារ និងជំហានបន្តសំដៅត្រៀមរៀបចំឲ្យទស្សនៈវិស័យ APEC
ក្រោយឆ្នាំ២០២០ជាដើម។ នៅក្នុងថ្ងៃធ្វើការនេះ នាយកប្រតិបត្តិ APEC ក៏បាន ធ្វើ
 ការបង្ហាញផែនការយុទ្ធសាស្ត្ររបស់គណៈលេខាធិការ APEC ក្នុងដំណាក់កាល
 ២០១៧-២០១៩ និងផែនការសកម្មភាពក្នុងឆ្នាំ២០១៧ទៀតផង។

        អង្គប្រជុំក៏នឹងពិភាក្សាសំដៅអនុវត្តជាក់ស្តែងរាល់ការអាទិភាពរបស់ឆ្នាំ APEC
២០១៧ ដាក់ចេញគោលគំនិតសំខាន់ៗដើម្បីកំណតទិសនៃជំហានដំបូងសម្រាប់
រាល់សកម្មភាពរបស់ឆ្នាំ APEC ២០១៧ពីឥឡូវរហូតទៅដល់សប្តាហ៍ជាន់ខ្ពស់ ប្រ
ព្រឹត្តទៅនៅទីក្រុង Da Nang នាខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ