APEC 2017: វេទិកាពហុភាគី«ការវិនិយោគសម្រាប់ភាពចាស់សកម្មនិងមានសុខភាពល្អសម្រាប់កំណើនប្រកបដោយនិរន្តរភាព

(VOVWORLD) -នាថ្ងៃទី១៥សីហាវេទិកាពហុភាគី៖”ការវិនិយោគសម្រាប់ភាពចាស់សកម្ម និង មានសុខភាពល្អសម្រាប់កំណើនប្រកបដោយនិរន្តរភាព»ដោយមានប្រធានបទ "វិធីសាស្រ្តទាក់ទងក្នុងតំបន់ដើម្បីជំរុញការថែទាំក្នុងរយៈពេលវែងសម្រាប់ការច្នៃប្រឌិតថ្មី" បានបើកនៅទីក្រុងហូជីមិញ។ 
APEC 2017: វេទិកាពហុភាគី«ការវិនិយោគសម្រាប់ភាពចាស់សកម្មនិងមានសុខភាពល្អសម្រាប់កំណើនប្រកបដោយនិរន្តរភាព  - ảnh 1

APEC 2017: វេទិកាពហុភាគី«ការវិនិយោគសម្រាប់ភាពចាស់សកម្មនិងមានសុខភាពល្អសម្រាប់កំណើនប្រកបដោយនិរន្តរភាព "

នាថ្ងៃទី១៥សីហាវេទិកាពហុភាគី៖”ការវិនិយោគសម្រាប់ភាពចាស់សកម្មនិងមានសុខភាពល្អសម្រាប់កំណើន ប្រកប ដោយនិរន្តរភាព»ដោយមានប្រធានបទ "វិធីសាស្រ្តទាក់ទងក្នុងតំបន់ដើម្បីជំរុញការថែទាំក្នុងរយៈពេលវែងសម្រាប់ការច្នៃប្រឌិតថ្មី" បានបើកនៅទីក្រុងហូជីមិញ។ វេទិកានេះមានការចូលរួមរបស់ប្រតិភូប្រមាណ 250 នាក់ដែលជាសមាជិកសភា មន្រ្តីរដ្ឋាភិបាល អ្នកជំនាញ ក្រុមអ្នកស្រាវជ្រាវពីប្រទេសជាសមាជិក APECនិងអង្គការអន្តរជាតិនានា។វេទិកាត្រូវបានប្រារព្ធឡើងនៅក្រៅសន្និសីទមន្រ្តីជាន់ខ្ពស់ (SOM) កិច្ចប្រជុំលើកទី 3 និងកិច្ចប្រជុំពាក់ព័ន្ធនានាសំដៅលើកកម្ពស់ការពិភាក្សានិងសកម្មភាពរួមគ្នាក្នុងក្របខ័ណ្ឌនៅតំបន់។វេទិកានេះគឺជាឱកាសមួយសម្រាប់អ្នកតាក់តែងគោលនយោបាយ អ្នកគ្រប់គ្រង អ្នកវិទ្យាសាស្រ្តនិងភាគីទាក់ទិននានា បានចែករំលែកនិងការពិភាក្សាជាមួយគ្នា សំដៅស្វែងរកដំណោះស្រាយនិងការអនុវត្តជាក់ស្តែងក្នុងការវិនិយោគ"ភាពចាស់សកម្មនិងមានសុខភាពល្អ"ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃខឿនសេដ្ឋកិច្ច នីមួយៗ។វេទិកានេះគឺជាឱកាសមួយសម្រាប់ប្រទេសវៀតណាមចែករំលែកនិងផ្លាស់ប្តូរបទពិសោធជាមួយអន្តរជាតិ អំពីការដោះស្រាយបញ្ហាប្រឈមមួយចំនួននៃបញ្ហាចំនួនប្រជាជនចាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ