APEC 2017៖ សហគ្រាសធុនតូច និងមធ្យមត្រូវផ្លាស់ប្ដូរដើម្បីអភិវឌ្ឍន៍
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនានានៅក្នុងសប្តាហ៍សន្និសីទថ្នាក់រដ្ឋមន្ត្រីសហគ្រាសធុនតូច និងមធ្យម APEC 2017 នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ១០ កញ្ញា បានប្រព្រឹត្តិទៅសិក្ខាសាលា APEC 020 Forum ដោយមានការចូលរួមរបស់អ្នកគ្រប់គ្រង អ្នកជំនាញការសេដ្ឋកិច្ច វាគ្មិនមកពីបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC។
APEC 2017៖ សហគ្រាសធុនតូច និងមធ្យមត្រូវផ្លាស់ប្ដូរដើម្បីអភិវឌ្ឍន៍ |
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនានានៅក្នុងសប្តាហ៍សន្និសីទថ្នាក់រដ្ឋមន្ត្រីសហគ្រាសធុនតូច និងមធ្យម APEC 2017 នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ១០ កញ្ញា បានប្រព្រឹត្តិទៅសិក្ខាសាលា APEC 020 Forum ដោយមានការចូលរួមរបស់អ្នកគ្រប់គ្រង អ្នកជំនាញការសេដ្ឋកិច្ច វាគ្មិនមកពីបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC។
វេទិការសហគ្រាសធុនតូច APEC 020 ជាព្រឹត្តិការណ៍ទី ៥ ក្នុងចំណោមព្រឹត្តិការណ៍ទាំង ៦ ដែលប្រព្រឹត្តិក្នុងឆ្នាំនេះ។ ក្នុងគោលដៅគឺ លើកកំពស់សមត្ថភាពប្រកួតប្រជែង នឹងសម្របសម្រួលសម្រាប់ Startupsនូវ ផ្គត់ផ្គង់ឲ្យ Startups គ្រឹះស្ថានមួយ ដើម្បីឧទ្ទេសនាមផែនការធ្វើអាជីវកម្ម លើកកំពស់មនសិការអំពីការសាកល្បង ដែល SME និង Startups អាចនឹងជួបប្រទះក្នុងខឿនសេដ្ឋកិច្ចឌីជីថល។ សិក្ខាសាលានេះ ត្រូវបានចាត់ទុកថាជាឱកាសសំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនចាប់ផ្ដើមអាជីពវៀតណាមមានឱកាសទាក់ទងផ្ទាល់ និងជួបប្រាស្រ័យជាមួយសហគ្រាសនៃបណ្ដាប្រទេសក្នុង APEC ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Van Phat នាយកប្រតិបត្តិក្រុមហ៊ុន Robot បានឲ្យដឹងថា៖
“សហគ្រាសវៀតណាមគប្បីចូលរួមឲ្យបានច្រើនថែមទៀតនៅក្នុងវេទិកាសេដ្ឋកិច្ច ដោយសារសេដ្ឋកិច្ចនាបច្ចុប្បន្នគឺធ្វើសមាហរណកម្មសកលលោក ហើយអាស៊ីអាគ្នេយ៍នៅស្ថិតក្នុងនិន្នាការនេះ។ យើងត្រូវត្រៀមរៀបចំមុន បើកទូលាយទំនាក់ទំនងសេដ្ឋកិច្ចតាមនិន្នាការនៃសេដ្ឋកិច្ចពិភពលោក។ ដូច្នេះ សហគ្រាសធុនតូច និងមធ្យម អាចមានឱកាសធ្វើសកម្មភាព និងអភិវឌ្ឍន៍”៕