APEC 2017៖កំណើនសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរថ្មីច្នៃប្រឌិត
(VOVWORLD) -ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម លើក ទី២៣ (MRT23) និងសន្និសីទទាក់ទិននានា នៃបណ្ដាព្រឹត្តិការណ៍ឆ្នាំ APEC ២០១៧ នាព្រឹកថ្ងៃទី១៩ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា APEC ស្ដីអំពីពាណិជ្ជកម្ម និងច្នៃប្រឌិត
APEC 2017៖កំណើនសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរថ្មីច្នៃប្រឌិត |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម លើកទី២៣ (MRT23) និងសន្និសីទទាក់ទិននានា នៃបណ្ដាព្រឹត្តិការណ៍ឆ្នាំ APEC ២០១៧ នាព្រឹកថ្ងៃទី១៩ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា APEC ស្ដីអំពីពាណិជ្ជកម្ម និងច្នៃប្រឌិត។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មលោក Tran Tuan Anh បានចាត់ទុកថា៖ដើម្បីសម្រេចអោយបានគោលដៅកំណើនចីរភាព និងច្នៃប្រឌិត បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ត្រូវបង្កលក្ខណះងាយស្រួល សំរាប់ចរន្តទុន មនុស្ស មតិ បច្ចេកវិទ្យា ទំនិញ និងសេវាកម្មឆ្លងដែន តាមរបៀបជំរុញការប្រកួតប្រជែង។ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានអោយដឹងថា៖
“ ពាណិជ្ជកម្ម ត្រូវបានចាត់ទុកជាកក្តាមួយក្នុងចំណោមកក្តាសំខាន់ជំរុញការផ្សាភ្ជាប់គោលនយោបាយ និងយុទ្ធសាស្ត្រស្ដីអំពីកំណែទម្រង់ថ្មី នៃខឿនសេដ្ឋកិច្ច។ ផ្ទុយទៅវិញ ការផ្លាស់ប្តូរថ្មីលើវិស័យពាណិជ្ជកម្មក៏រួមចំណែកបង្កើនទំនាក់ទំនងពាណិជ្ជកម្ម រវាងបណ្ដាខឿនសេដ្ឋកិច្ចក្នុងតំបន់ដែរ។”
នាព្រឹកថ្ងៃទី១៩ឧសភាដដែល នៅទីក្រុងហាណូយ ក្រសួងឧស្សាហ ពាណិជ្ជកម្មបានរៀបចំជំនួបសន្ទនាសាធារណះ-ឯកជន APEC លើកទីបី ស្ដីអំពី” បង្កើនលក្ខណះងាយស្រួលពាណិជ្ជកម្ម និងតភ្ជាប់ជាមួយសង្វាក់ផ្គត់ផ្គង៕